ច្បាប់ល្បើកថ្មី ច្បាប់កេរកាលថ្មី បណ្ដាំក្រមង៉ុយ សេចក្តីរំលឹកដាស់តឿន ពាក្យកាព្យប្រដៅជនប្រុសស្រី ជីវប្រវត្ដិជីវប្រវត្ដិ អ្នកភិរម្យភាសាអ៊ូ ហៅង៉ុយ ១៨៦៥ - ១៩៣៦ ស្រាវជ្រាវដោយ យី ធន់ អ្នកភិរម្យភាសាអ៊ូ ឈ្មោះពេញ អ៊ុក អ៊ូ ហៅង៉ុយ កើតនៅគ.ស ១៨៦៥ ព.ស ២៤០៨ នៅ ភូមិអណ្ដូងស្វាយ ឃុំកំបូ លស្រុកភ្នំពេញ ខេត្ដកណ្ដាល។ បិតាលោកនាម អ៊ុក ធ្វើមេឃុំកំបូល មានគោរម្យងារជា ចៅពញាធម្មធារា។ ចៅ ពញាអ៊ុកជាប់សាច់ញាតិ នឹងម្ចាស់ប៉ុក។ មាតាលោកនាម អៀង ជាបុត្រីរបស់ចៅពញា ម៉ុក មេឃុំស្ពានថ្ម ស្រុកជាមួ យគ្នា។ មាតានិង បិតាលោកជាកូនទីពីរ នៅក្នុងគ្រួសារ។ កាលនៅពីវ័យកុមារ លោកបានរៀនសូត្រលេខនព្វន្ដ អក្សរសាស្រ្ដ នៅវត្ដបឹងចក ភូមិបែកស្គរ ឃុំបែកចាន ក្នុង ស្រុកកំណើតរបស់លោក។ កុមារអ៊ុក អ៊ូ ជាក្មេងម្នាក់អុស្សាហ៍រៀនសូត្រ។...