សូមអរគុណ!ចំពោះប្រិយមិត្តទាំងអស់បានចូលរួមទស្សនាក្នុង: Http://khmerbudvn.blogspot.com

Friday, December 25, 2009

អានិយត២+និស្សគ្គិយបាចិត្ដិយ៣០

១ - អលំកម្មនិយ ភិក្ខុអង្គុយក្នុងទីកំបាំងភ្នែកតែពីរនាក់ និងស្រ្ដី បើមានមនុស្សដែលគួរជឿបានពោលពាក្យចោទ
ដោយអាបត្ដិបីយ៉ាងគឺ បារាជិក សង្ឃាទិសេស រឺបាចិត្ដិយអាបត្ដិណាមួយ បើភិក្ខុទទួលប្ដេជ្ញាដោយអាបត្ដិណា រឺគេ
ចោទចំពោះអាបត្ដិណាអោយវិន័យធម៌កាត់ទោសចំពោះ អាបត្ដិនោះ។
២ - នាលំកម្មនិយ ភិក្ខុអង្គុយក្នុងទីកំបាំងត្រចៀកតែពីរនាក់និងស្រ្ដី បើមានមនុស្សដែលគួរជឿបាន ពោលដោយអា
បត្ដិពីរយ៉ាង គឺសង្ឃាទិសេស រឺបាចិត្ដិយ អាបត្ដិណាមួយ បើភិក្ខុទទួលប្ដេជ្ញាដោយអាបត្ដិណា រឺគេចោទចំពោះអប
ត្ដិណា អោយវិន័យធម៌កាត់ទោសចំពោះអាបត្ដិនោះ។
និស្សគ្គិយបាចិត្ដិយ៣០
និស្សគ្គិយបាចិត្ដិយ៣០ ចែកជាបីវគ្គគឺ៖ ចីវរវគ្គ១ កោសិយវគ្គ១ បត្ដវគ្គ១ ក្នុងវគ្គនិមួយៗមានសិក្ខាបទដប់ៗ។
វគ្គទី១ ចីវរវគ្គ
១ -បឋមកឋិន កាលបើអស់អំណាចកថិនហើយ ភិក្ខុទុកអតិរេកចីវរបានយ៉ាងយូរ បំផុតត្រឹម១០ថ្ងៃ បើទុកអោយ
កន្លងហួសពីនោះទៅត្រូវនិស្សគ្កិយបាចិត្ដិយ គឺអតិរេកចីវរនោះជានិស្សគ្គិយ ភិក្ខុត្រូវអាបត្ដិបាចិត្ដិយ។ (អតិរេក
=របស់លើសពីសេចក្ដី ត្រូវការ)
២ - ទុតិយកថិន កាលបើអស់អំណាចអានិសង្សកថិនហើយ ភិក្ខុនៅប្រាសចាកត្រៃចីវរសូម្បីតែ១យប់ ក៏ត្រូវនិស្ស
គ្គិយបាចិត្ដិយ វៀរលែងតែបានសម្មតិអំពីសង្ឃ។
៣ - តតិយកថិន កាលបើអស់អំណាចអានិសង្សកថិនហើយ បើកាលចីវរកើតឡើងដល់ភិក្ខុ ភិក្ខុមានបំណង នឹងធ្វើ
ចីវរ ប៉ុន្តែសំពត់ខ្លះធ្វើមិនគ្រាន់ បើមានបំណង នឹងរកថែមទៀត រឺថាមុខជានឹងបានទៀតគប្បីទុកសំពត់នោះយ៉ា
ងយូរបំផុតត្រឹម១ខែ បើទុកអោយលើសពីនោះទៅ ទុកជាមានសង្ឃឹមថាមុខជានឹងបានទៀត ក៏ត្រូវនិស្សគ្គិយ
បាចិត្ដិយ។
៤ - ចីវរធោវន ភិក្ខុប្រើភិក្ខុនីដែលមិនមែនជាញាតិ អោយលាងក្ដី អោយជ្រលក់ក្ដី អោយគក់បោកក្ដី នូវចីវរចាស់
ត្រូវនិស្សគ្គិយបាចិត្ដិយ។
៥ - ចីវរប្បដិគ្គហណ ភិក្ខុទទួលចីវរអំពីដៃភិក្ខុនី ដែលមិនមែនជាញាតិត្រូវនិស្សគ្គិយបាចិត្ដិយ វៀរលែងតែប្ដូរគ្នា។
៦ - អញ្ញាតកវិញ្ញត្ដិ ភិក្ខុសូមចីវរអំពីគ្រហស្ថ ដែលមិនមែនជាញាតិ បានមកត្រូវនិស្សគ្គិយបាចិត្ដិយវៀរលែងតែមា
នសម័យ គឺសម័យដែលភិក្ខុមានចីវរចោរលួចទៅ រឺចីវរអន្ដរាយដោយហេតុណាមួយ។
៧ - តទុក្ករិ ក្នុងសម័យនោះ ភិក្ខុត្រូវសូមបានតែស្បង់ និងចីវរប៉ុណ្ណោះអែង បើសូមអោយលើសពីនោះ បានមកត្រូ
វនិស្សគ្គិយបាចិត្ដិយ។
៨ - បថមុបក្ខដ បើគ្រហស្ថមិនមែនជាញាតិនិយាយថា គេនឹងប្រគេនចីវរដល់ភិក្ខុឈ្មោះនេះ ភិក្ខុនោះបានដឹងហើ
យក៏ចូលទៅនិយាយអោយគេប្រគេនចីវរ ដែលមានតំលៃល្អជាងកំណត់ដើមដែលគេបំរុងប្រគេននោះ បាន
មកត្រូវនិស្សគ្គិយបាចិត្ដិយ
៩ - ទុតិយុបក្ខដ បើគ្រហស្ថដែលគេបំរុងប្រគេនចីវរនោះ មានច្រើននាក់ ដែលមិនមែនជាញាតិ ភិក្ខុទៅនិយាយ
អោយគេរួមថ្លៃជាមួយគ្នា អោយទិញចីវរ ដែលមានតំលៃជាងកំណត់ដើមដែលគេបំរុងប្រគេននោះ បានមក
ត្រូវនិស្សគ្គិយបាចិត្ដិយ។
១០ - រាជ បើមានជនណាមួយ នាំយកតំលៃចីវរមកគេសួរភិក្ខុថា អ្នកណាជាវេយ្យាវច្ចកររបស់លោក? បើភិក្ខុត្រូវ
ការចីវរ ក៏គប្បីចង្អុលបង្ហាញឈ្មោះវេយ្យាវច្ចករនោះ ហើយគេប្រាប់ភិក្ខុថា បើព្រះករុណាត្រូវការចីវរ ចូរទៅ
អែវេយ្យាវច្ចករឈ្មោះនោះចុះ។ កាលបើភិក្ខុនោះ ត្រូវការចីវរគប្បីទៅនិយាយ និងវេយ្យាវច្ចករនោះថា អាត្មា
ត្រូវការចីវរដូច្នេះបានត្រឹមបីដង បើមិនបានចីវរទេ ត្រូវឈរស្ងៀមអោយគេមើលឃើញ ត្រឹម៦ដងទៀតបើនៅ
តែមិនបាន ហើយទៅតឿនទារអោយលើសពី៣ដង ទៅឈរស្ងៀមអោយលើសពី៦ដង បានមក ត្រូវនិស្សគ្គិយ
បាចិត្ដិយ។ បើបានទៅតឿនទារព្រមទាំងបានទៅឈរស្ងៀមគ្រប់កំណត់ ហើយនៅតែមិនបានចីវរ ត្រូវទៅប្រាប់
រឺប្រើបំរើអោយទៅប្រាប់ម្ចាស់ដើមវិញថា របស់នោះមិនបានសំរេចប្រយោជន៍ដល់ខ្លួនទេ អោយគេទៅទាររប
ស់គេវិញចុះ។
វគ្គទី២ កោសិយវគ្គ
១ - កោសិយ ភិក្ខុអោយគេធ្វើសន្ថត (សំពត់ដណ្ដប់ រឺកំរាលដេក រឺភួយ)លាយដោយសូត្រ ត្រូវនិស្សគ្គិយបាចិត្ដិយ។
២ - សុទ្ធកលក ភិក្ខុអោយគេធ្វើសន្ថតថ្មី ដោយរោមចៀមខ្មៅសុទ្ធត្រូវនិស្សគ្គិយបាចិត្ដិយ
៣ - ទ្វេភាគ ភិក្ខុអោយគេធ្វើសន្ថតថ្មីគប្បីដាក់រោមចៀមខ្មៅពីរភាគ ស មួយភាគ ក្រហមមួយភាគ ត្រូវជា៤ភាគ
បើដាក់រោមចៀមអោយលើសជាងពីរភាគឡើងទៅ ត្រូវនិស្សគ្គិយបាចិតិ្ដយ។
៤ - ឆព្វស្ស ភិក្ខុអោយគេធ្វើសន្ថតថ្មីហើយ ត្រូវប្រើប្រាស់អោយបាន៦ឆ្នាំបើមិនទាន់ដល់៦ឆ្នាំ ហើយអោយគេធ្វើ
សន្ថតថ្មីទៀត ត្រូវនិស្សគ្គិយបាចិត្ដិយ វៀរលែងតែបានសម្មតិពីសង្ឃ។
៥ - និសីទនសន្ថត ភិក្ខុអោយគេធ្វើសន្ថតសំរាប់ទ្រាប់អង្គុយ ត្រូវកាត់យកសន្ថត ចាស់មួយចំអាមព្រះសុគតដោយ
ជុំវិញមកបញ្ចូលនិងសន្ថតថ្មី ដើម្បីធ្វើអន់ពណ៌ បើមិនធ្វើដូច្នេះត្រូវនិស្សគ្គិយបាចិត្ដិយ។
៦ - អេលកលោម ភិក្ខុដើរទៅកាន់ផ្លូវឆ្ងាយ បើមានសេចក្ដីត្រូវការដោយរោមចៀមដែលគេប្រគេន ក៏គប្បីទទួល
បាន បើមិនមានគេនាំយកទៅអោយទេ គប្បីនាំយកទៅដោយខ្លួនអែងបាន៣យោជន៍ បើនាំអោយលើសពីនេះ
ទៅត្រូវនិស្សគ្គិយបាចិត្ដិយ។
៧ - អេលកលោមធោវាបន ភិក្ខុប្រើនាងភិក្ខុនី ដែលមិនមែនជាញាតិអោយលាងក្ដី ជ្រលក់ក្ដីអោយសិតរឺប្រដោះ
ក្ដីនូវរោមចៀម ត្រូវនិស្សគ្គិយបាចិត្ដិយ។
៨ - រូបីយ ភិក្ខុទទួលខ្លួនអែងក្ដី ប្រើអ្នកដៃទអោយទទួលក្ដី នូវមាស រឺប្រាក់ រឺត្រេកអរចំពោះមាសប្រាក់ ដែលគេ
ទុកដាក់ដើម្បីខ្លួន ត្រូវនិស្សគ្គិយបាចិត្ដិយ។
៩ - រូបិយសំវោហារ ភិក្ខុប្រព្រឹត្ដលក់ទិញផ្លាស់ ប្ដូរដោយរូបិយមានប្រការផ្សេងៗ ត្រូវនិស្សគ្គិយបាចិត្ដិយ។
១០ - កយវិក្កយ ភិក្ខុប្រព្រឹត្ដលក់ទិញផ្លាស់ប្ដូររបស់មានប្រការផ្សេងៗត្រូវ និស្សគ្គិយបាចិត្ដិយ។
វគ្គទី៣ បត្ដគ្គ
១ - បត្ដ ភិក្ខុទុកអតិរេកបាតយ៉ាងយូរបំផុតត្រឹម១០ថ្ងៃ បើទុកអោយកន្លងហួសពីនោះទៅ ត្រូវនិស្សគ្គិយបាចិតិ្ដយ
២ - អុនញ្ចពន្ធន ភិក្ខុមានបាតមានចំណងគឺស្នាមប្រេះមិនទាន់ដល់ប្រាំអន្លើ ហើយអោយគេទិញបាតថ្មីទៀតបានមក
ត្រូវនិស្សគ្គិយបាចិត្ដិយ។
៣ - ភេសជ្ជៈ ភិក្ខុទទួលប្រគេនភេសជ្ជៈ ៥យ៉ាងគឺ ទឹកដោះរាវ ទឹកដោះខាប់ ប្រេង ទឹកឃ្មុំ ស្កអំពៅ ភេសជ្ជណាមួយ
ត្រូវទុកបានយ៉ាងយូរបំផុតត្រឹម៧ថ្ងៃ បើទុកអោយកន្លងហួសពីនោះទៅ ត្រូវនិស្សគ្គិយបាចិត្ដិយ។
៤ - វស្សកសាដិកា កាលជាខាងចុងនៃរដូវក្ដៅ ១ខែ គឺពីថ្ងៃ១រោចខែជេស្ឋ ទៅដល់ថ្ងៃខែដាច់ កន្លះខែនេះជាកាល
ត្រូវភិក្ខុស្វែងរកសំពត់សំរាប់ងូតទឹកភ្លៀង ពីថ្ងៃ១កើត ខែអាសាធទៅដល់ថ្ងៃពេញបូណ៌មី កន្លះខែនេះ ជាកាល
ត្រូវភិក្ខុស្វែងរកក៏បាន ធ្វើអោយសំរេចផងក៏បាន ស្លៀកផងក៏បានបើស្វែងរកហើយ រឺធ្វើអោយសំរេច ក្នុងរវាង
កន្លះខែខាងរនោចខែជេស្ឋ(ពីថ្ងៃមួយរោចខែជេស្ឋរៀងមកដល់ ថ្ងៃខែដាច់ ក្នុងរវាងកន្លះខែនេះ បានតែខាងការ
ស្វែងរកតែមួយយ៉ាងប៉ុណ្ណោះ កុំអោយធ្វើអោយសំរេចឡើយ។ ពីថ្ងៃ១កើតខែអាសាធ រៀងមកដល់ថ្ងៃ ១៥កើ
តត្រូវប្រព្រឹត្ដបានទាំងស្វែងរក ទាំងធ្វើអោយហើយ ព្រមទាំងស្លៀកផងអិតទោស។ ) ត្រូវនិស្សគ្គិយបាចិត្ដិយ។
៥ - ចីវរាច្ឆិន្ទន ភិក្ខុបានអោយចីវរដល់ភិក្ខុអែទៀត ហើយក្រោធខឹងដណ្ដើមយកមកវិញដោយខ្លួនអែងក្ដី ប្រើអ្នក
ដទៃអោយដណ្ដើមយកមកវិញក្ដី បានមកត្រូវ និស្សគ្គិយបាចិត្ដិយ។
៦ - សុត្ដវិញ្ញាត្ដិ ភិក្ខុសូមអំបោះដោយខ្លួនអែងយកមកអោយជាងតំបាញត្បាញចីវរ ត្រូវនិស្សគ្គិយបាចិត្ដិយ។
៧ - មហាបេសការ បើគ្រហស្ថមិនមែនញាតិ អោយជាងតំបាញត្បាញចីវរ ដើម្បីប្រគេនភិក្ខុបើភិក្ខុនោះទៅនិយា
យនិងជាងតំបាញអោយគេធ្វើអោយល្អឡើង នឹងថែមរង្វាន់ថែមទៀត បានមកត្រូវនិស្សគ្គិយបាចិត្ដិយ។
៨ - អច្ចេកចីវរ នៅខ្វះដប់ថ្ងៃទៀត នឹងដល់ថ្ងៃពេញបូណ៌មីខែអស្សុជដែល ជាខែទីបីនៃវស្សានរដូវ បើអច្ចេកចីវរ
កើតឡើងដល់ភិក្ខុ ភិក្ខុសំគាល់ថាជាអច្ចេកចីវរ គប្បីទទួលទុកបាន លុះទទួលទុកហើយ គប្បីទុកដាក់ដរាបដល់
អស់សម័យចីវរ បើទុកអោយយូរហួសកំណត់នោះទៅ ត្រូវនិស្សគ្គិយបាចិត្ដិយ។
៩ -សាសន្ក ភិក្ខុចាំវស្សាក្នុងសេនាសនៈ ក្នុងព្រៃដែលជាទីរង្កៀសមានភ័យ លុះចេញវស្សាហើយបើត្រូវការនឹងទុក
ត្រៃចីវរណាមួយក្នុងស្រុក កាលបើមានហេតុត្រូវទុកបានយ៉ាងយូរបំផុតត្រឹម៦រាត្រី បើទុកអោយលើសពីកំណ
ត់នោះទៅ ត្រូវនិស្សគ្គិយ បាចិត្ដិយ វៀរលែងតែបាន សម្មតិពីសង្ឃ។
១០ - បរិណត ភិក្ខុកាលបើដឹងហើយបង្អោនសង្ឃលាភមកដើម្បីខ្លួនវិញត្រូវ និស្សគ្គិយបាចិត្ដិយ។

1 nhận xét:

Unknown said...

hi!

Post a Comment

 
Powered by Blogger