សូមអរគុណ!ចំពោះប្រិយមិត្តទាំងអស់បានចូលរួមទស្សនាក្នុង: Http://khmerbudvn.blogspot.com

Sunday, December 27, 2009

ពាក្យកាព្យប្រដៅជនប្រុសស្រី

ច្បាប់ល្បើកថ្មី ច្បាប់កេរកាលថ្មី បណ្ដាំក្រមង៉ុយ សេចក្តីរំលឹកដាស់តឿន ពាក្យកាព្យប្រដៅជនប្រុសស្រី ជីវប្រវត្ដិ



















១០









១៥









២០









២៥









៣០









៣៥









៤០









៤៥









៥០









៦០









៦៥









៧០









៧៥









៨០









៨៥









៩០









៩៥









១០០









១០៥









១១០









១១៥









១២០









១២៥


ខ្ញុំសូមបង្គំព្រះសម្មា
ចំរើនកម្មដ្ឋានក្រោមពោធិ៍ម្លប់
ព្រះចមច្រកពិននរិន្ទរិទ្ធិ
សូមថ្វាយបង្គំព្រះករុណា
អោនកាយថ្វាយបង្គំប្រណម្យនឹក
ធ្លាប់ជ្រកទីពឹងព្រះបារមី
សរណគមន៍បីអោយប្រតិបត្ដិ
រូបយើងសព្វថ្ងៃថ្លៃមិនថោក
ផ្លូវប្រេតនរកទៅញឹកញយ
គួរគិតសង្ខេបឃាត់សង្ខារ
ជម្ពូទ្វីបនេះធំបំផុត
សត្វស្លាប់តាមកម្មមិនចាំចាស់
រូបំ អនិច្ចំ អនត្ដា
តាមដានដរាបបាបអោយផល
ខ្លះមកអំពីប្រេតតិរិច្ឆាន
វេរតាមរកបានឃើញមុខ
អ្នកធ្លាក់ទៅរងនរកប្រេត
ទឹកក្ដៅខ្លះដេកទៅដេកត្រាំ
មកកើតជាមនុស្សស្ថានកណ្ដាល
ប្រពន្ធកូនគេនៅតែលួច
ស្រារឹតតែផឹកអោយស្រវឹង
ស្រេកឃ្លានបំពានធ្វើលើច្បាប់
ពិតមែនជាមិនលឺព្រះអោស្ឋ
ទទួលរំពេចភ្លេចមិនចាំ
កើតមកពូជពង្សពេញជាមនុស្ស
សំលាប់រូបសត្វអិតគិតក្រែង
សំលាប់មិនថាសត្វឈ្មោលញី
ទទួលសីលភ្លើធ្វើអោយភ្លាត់
ព្រាត់គូកំសត់វដ្ដសង្សារ
ពុំនោះលក់បងបំបែកប្អូន
ខ្លះទៅនរកមិនទាន់មក
ជវ័នសង្ខារលប់វិលវល់
កម្មកិតតាមខ្លួនមិនដែលឃ្លាត
សត្វជ្រូកមាន់ទាគេចាក់កាប់
សត្វគោក្របីដំរីសេះ
គេកាប់លក់សាច់ផ្ដាច់សង្សារ
រូបខន្ធរលត់រលាយទៅ
វេទនាសញ្ញានឹកស្រេកឃ្លាន
សត្វញីសត្វឈ្មោលអន្ទោលទុក្ខ
ជាតិមកពីរងទោសទុក្ខធ្ងន់
ជ្រូកគោក្របីនៅតូចស្ទាវ
បើគិតអោយសព្វគ្រប់កន្លែង
អ្នកពឹងនិងអ្នកធ្វើដៃដល់
បញ្ជីទាំងពីរឈ្មោះមិនបាត់
មិនមានអ្នកាណាធ្ងន់ណាស្រាល
មានលោកយមរាជរាជសភា
បញ្ជូនអ្នកធ្វើចុះនរក
ទិញសត្វស្លាប់រស់ទោះឈ្មោលញី
អ្នកមួយទិញស៊ីមិនរួចខ្លួន
អណ្ដែងក្រាញ់ឆ្ដោដៀបរ៉ស់ផ្ទក់
ឃើញច្បាស់ជារស់មិនទាន់ងាប់
រកខ្យល់ច្រលោតដោតញ័រដៃ
អានេះបន្ធូរលែងមិនបាន
ទំលាក់អោយជ្រៅរងទុក្ខសោក
អ្នកទៅឃើញត្រីនៅបំរះ
អ្នកនេះត្រូវលែងអោយទៅវិញ
អោយជូនខ្លាចក្រែងវង្វេងផ្លូវ
បើកក្រាំងសៀវភៅកត់ឈ្មោះទុក
ប្រគល់យមរាជយម្ភុបាល
អ្នកសាងមគ្គផលស្គាល់ទោសគុណ
អ្នកសាងធុនទាបភាពអកុសល
ប្រព្រឹត្ដអាក្រក់រកល្អគ្មាន
មិច្ឆាទិដ្ឋិចូលពេញទី
ចុះវង្សអាជីវកភ្លក់ស៊ីអាច់
វចីទុច្ចរិតមានគ្រប់យ៉ាង
លឺលោកសំដែងធម៌ទេសនា
អស់យើងគួរស្ដាយជាតិកំណើត
អគាវិន័យព្រះប្រញប្ដ
សីល៥ ចងចាំអោយប្រាកដ
កុំឈ្លោះប្រកែកពីធម៌អាថិ
កើតមកជាមនុស្សមានសខ្មៅ
មានខ្លាំងមានខ្សោយដោយបែបបទ
ជម្ពូទ្វីបនេះមនុស្សកម្មក្រាស់
ហេតុនេះមហាជនទាំងប៉ុន្មាន
បំណាច់សម្ដេចព្រះទ្រង់ញាណ
ផ្ដាំមហាអានន្ទអោយអាណិត
សត្វផុងទសក្នុងជ្រោះជ្រាំជ្រៅ
ដាក់ដល់និព្វានអស់ហ្មត់ហ្មង
នៅសល់សង្ស័យសត្វខាងក្រោយ
អាណិតសត្វណាស់ណាអ្នកណា
ព្រះអោស្ឋព្រះអង្គល្មមស្រណោះ
ប្រះខ្នងដេកលើកកន្ទេលខ្នើយ
ខ្លួនខ្ញុំកំណើតរាស្រ្ដអ្នកស្រែ
កាលមោហ៍បាំងបិទងងឹតស៊ុន
មិនស្មោះតែរួចចតុរាបាយ
ខ្ញុំជូនដំណឹងតាមដំណើរ
ជាតិក្រោយកុំអោយខ្ញុំល្ងីល្ងើ
ប្រឹងស្ទុះអោយរួចពីអន្លង់
ក្នុងភពសង្សារខ្ញុំសង្ស័យ
ម្យ៉ាងទៀតខ្ពើមជាតិអាជីវក
ច្រើនល្មើសបន្ទូលបន្ទោសព្រះ
ខ្ញុំសូមស្មាលាទោសពីមុន
អោយបានទាន់តួព្រះសិអារ្យ
ព្រះអង្គទេសនាទ្រង់ប្រោសសត្វ
បំណាច់ខ្ញុំផ្សាយច្បាប់រំលឹក
ធ្វើបុណ្យចែកផលដក់ខ្ញុំផង
សប្បុរសប្រុសស្រីគប្បីស្ដាប់
អោកាសអោយគិតប្រិតប្រាថ្នា
កុំរៀនព្រហើនប្រហែសធ្វេស
អោយមានបារម្ភភ្ញាក់ស្មារតី
ជាតិមនុស្សជាន់ខ្ពស់ពីបុរាណ
បានគ្រងរងត្រាប់ព្រះពុទ្ធដិកា
យើងទាន់តែត្រឹមពាក្យបណ្ដាំ
កិច្ចការកងកម្មចាំមិនអស់
នេះចប់ចំណែកខាងបាសក
រំពឹងក្រែងចូលព្រះសិអារ្យ
ព្រះចមច្រកពង្សមុនីនាថ
ទ្រង់សោយសម្បត្ដិសំបើមបុណ្យ
លោកកីយដឹងហើយគួរកោតខ្លាច
គួរស្ដាប់ព្រះរាជអោង្ការ
ព្រះទ័យទ្រង់ត្រេកស្រលាញ់សង្ឃ
ព្រះពុទ្ធទ្រង់ប្រិតប្រាមប្រញប្ដ
ចែកចេញជាកងសិក្ខាបទ
មិនអោយមានមោះហ្មងមន្ទិល
បាណាអទិន្នាជាបឋម
លោកសង្ឃអិលូវកាន់មិនសព្វ
បន្លិចលុយកាក់សំងាត់
បាសកផ្ញើទានគ្មានអារម្មណ៍
ប្រសិនបើកាន់ច្បាប់ព្រះពុទ្ធ
បើចេះខ្លាចក្រែងមិនក្លែងក្លាយ
លោកសង្ឃគ្រប់វត្ដមានធំតូច
បរិស័ទថ្កោលទោសគ្រូអុបជ្ឈាយ៍
បាដិមោក្ខពីររយម្ភៃប្រាំពីរ
កងបាចិត្ដិយនិងទុក្កដ
កងបាចិត្ដិយកៅសិបពីរ
បើចេះហើយចាំអោយមាំមួន
ប៉ុន្ដែសិក្ខាមិនសូវចាំ
ត្រង់ណាដែលដឹងជាខ្លួនខុស
សង្ឃាទិសេសប្រហែសបាន
បើធ្លប់សង្រួមអោយយ៉ាងតឹង
អិន្រ្ទយ៍ប្រាំមួយនាំអោយភ្លាត់
អិន្ទ្រីយ៍ត្រចៀកភ្នែកច្រមុះ
សោតិន្ទ្រីយោសូរតិចខ្លាំង
ជីវ្ហិន្រ្ទីយាពោលនាយអាយ
បរិស័ទអាបត្ដិទុក្កដញឹក
ទ្រព្យក្នុងសំបាច់សំបូណ៌ហៀរ
ទ្រព្យសង្ឃជាដើមគឺចំណាំ
អោបទុកខ្លះខ្នែងក្រែងមិនគ្រាន់
ម្យ៉ាងទៀតទ្រព្យសង្ឃក្នុងចំណែក
គ្រឿងយាវជីវិតកាលិក
ម្យ៉ាងទ្រព្យគេហែចូលវិហារ
គេវេរបាលីមានខ្លីវែង
ប្រកាសប្រគេនជំនុំសង្ឃ
លោកសង្ឃសាធុគ្មានសល់ម្នាក់
ខ្ញុំបាទតែងតាមខ្ញុំចេះចាំ
នេះសុទ្ធតែសីលផ្លូវអន្ដរាយ
ពីព្រោះអិន្រ្ទីយ៍ទាំង៦
លោភោមោហោបាំងងឹត
សូមទានសន្ដោសសំដែងច្បាប់
ខ្លួនខ្ញុំសូមសុំបវារណា
ខ្ញុំមិនមានពោលពាក្យបង្កាច់
តំរូវតែតាមច្បាប់ព្រះអង្គ
កាលអង្គសំដេចព្រះចមភព
ប្រកាសប្រាកដបទសិក្ខា
ភិក្ខុភិក្ខុនីអស់អរហន្ដ
ព្រះធម៌វិន័យកុំអោយបាត់
ក្រោយនោះព្រះអង្គចូលនិព្វាន
មិនមានអ្នកណាដាក់ទូ
ព្រះអគ្គសាវ័កគ្រប់ព្រះអង្គ
សំដែងធម៌អាថិមេត្ដាប្រោស
ឈ្វេងយល់ថាធម៌នឹងសូន្យស្ងាត់
សង្ឃសេក្ខបុគ្គលមិនទ្រង់ញាណ
ព្រះធម៌ប្រាំបីម៉ីនបួនពាន់
ដំនែលព្រះអង្គដឹងគ្រប់មុខ
ជាព្រះអនុជអាណិតសត្វ
ព្រះធម៌ប្រាំបីម៉ឺនបួនពាន់
ចេះចប់អភិធម្មចាំរហូត
ប្រកាសអស់អង្គអរហន្ដា
បមត្ថព្រះសូត្រអានន្ទចាំ
អរហន្ដទាំងអស់កើតរវល់
ព្រះបាទអជាតៈសត្រូវ
សម្មតិអោយឈ្មោះហៅក្សត្រា
និយាយអោយដឹងដើមកំណើត
បកប្រែបាលីសេចក្ដីពិត
ទសជាតក៍ទាំង១០មានគ្រប់វត្ដ
ព្រះធម៌សូត្រមន្ដរឺសូត្រដារ
ចំណេះចំណាំចាំដោយខ្លួន
ហ៊ានភ្នាល់ព្រោះអាងឃើញនិងភ្នែក
ប្រកាន់តែខាងខុសរហូត
អាងចេះតែ ក កា ប៉ុណ្ណឹង
ក្ដៅណាស់ពីរឿងយោជាយ៉ោ
ថាធ្លាប់យោនាពីខ្មោចអូវ
អ្នកម្ខាងអាងស្រះតួប្រាំបី
ផ្សំតួមេសូត្រប្រឹងប្រែប្រឹត
អ្នកបួសគ្រប់វត្ដគ្រប់នគរ
បើ ស ជើង ម រាប់ ស្មស្មា
កុំល្ងង់ទាល់ងាប់ធ្លាប់មិនដឹង
ខ ដាក់ជើង ម ពីបុរាណ
ជាតិរាស្រ្ដចាស់ក្មេងកុំចិត្ដខ្មាំង
ដើមហេតុអំពីព្រះករុណា
ទ្រង់ចាំទំនៀមពីបុរាណ
បំណាច់ធ្វើស្ដេចគ្រងផែនដី
ព្រះកាយពលមិនរវល់រែក
ចូលទែនបន្ទំទីបន្ទប់
មេត្ដាប្រោសប្រាណអ្នកមានស័ក្ដិ
ទ្រង់ត្រួតស្រ្ដីស្នំស្រីង្គារ
ព្រះទ័យមេត្ដាសព្វមនុស្សសត្វ
ព្រះកាយប្រកបគង់ស្រណុក
មួយព្រួយនឹងអោបព្រះនគរ
បីត្រួសលោកសង្ឃកាន់សិក្ខា
នឿយណាស់ព្រះនេត្រព្រះកាណ៌ា
ដាស់តឿនបំភ័យពួកកុលបុត្រ
បានចេញប្រកាសដាក់ប្រាកដ
លោកសង្ឃមិនត្រូវស្រើបសប្បាយ
មិនត្រូវចំពោះស្ដាប់តន្រ្ដី
កុំដើរភ្លើៗមើលអុំទូក
បើមានត្រូវកិច្ចដើរយប់ថ្ងៃ
កុំដើរទឹមស្មាទៅណាៗ
លោកនេនកុំសុំលុយចិនចាយ
គ្រឿងម្ហូបចំណីបាសកចែក
របស់បាសកគេប្រគេន
ចិញ្ចឹមជីវិតនិងបាយទឹក
លោកណាត្រឹមត្រូវមិនសូវខុស
លោកណាមិនចេះកុំវេះវៀន
ពីព្រោះព្រះអង្គបានផ្ដាំផ្ញើ
ព្រះមហាចមពង្សទ្រង់ជំពាក់
ពីត្រឹមនោះរៀងដរាបមក
ប៉ុន្មានរាជ្យហើយមិនដឹងថា
ហេតុនេះលោកសង្ឃប្រុងពិនិត្យ
ផ្ទៀងមើលសិបផូកវិនិច្ឆ័យ
លោកសង្ឃចាស់ខ្ចីគប្បីស្ដាប់
បង្គំថ្វាយដល់ព្រះករុណា
ក្រែងជួបប្រទះពាក្យឆ្គាំឆ្គង
សូមទានសន្ដោសអត់ទោសពៃ
ព្រះសង្ឃទាំងអស់ទោះតូចធំ
ពាក្យខ្ញុំមិនមានពោលប្រមាថ
ខ្ញុំពោលតែលោកធ្វើអាក្រក់
ហេតុនោះខ្ញុំសូមបវារណា
ក្មេងណាប្រាថ្នាបួសធ្វើសង្ឃ
អោយមើលតំរាប់លោកអ្នកចេះ
អ្នកម្ដាយអូវពុកអោយឈ្មោះអ៊ូ
អាពុកឈ្មោះ អ៊ុក មានស័ក្ដិងារ
ក្នុងខែត្រភ្នំពេញឃុំកំបូល
អាពុកអ្នកម្ដាយឈ្មោះពញា ម៉ុក
អ្នកម្តាយអាពុកបងប្អូនជិត
ដូនតាផ្សំផ្គុំជាតំណ
បង្កើតពីដើមគំនិត
បានបែកចែងច្បាប់ប្រាប់មហាជន
បោះពុម្ពសៀវភៅចែកសព្វសាយ
មិនបានថ្វាយផ្ទាល់ដល់ហត្ថា
អោនកាយប្រណម្យសូមអនុញ្ញាត
ចែងច្បាប់បរមត្ថអត្ថបាលី
សម្ពុទ្ធណាៗក្នុងត្រៃភព
ខ្ញុំសូមគោរពនមស្សការ។
ជាម្ចាស់ជីវិតលើសិរសា
សូមទ្រង់មេត្ដាប្រោសប្រណី។
សូមក្រើនរំលឹករាស្រ្ដប្រុសស្រី
អោយរៀនបាលីទៅបរលោក។
កំចាយកំចាត់ក្ដីទុក្ខសោក
បានមកភពភាន់ទាន់សាសនា។
គួរកុំបណ្ដោយតាមតណ្ហា
សង្ឃឹមព្រះសិអារ្យនឹងមកត្រាស់។
មួយម៉ឺនយោជន៍គត់ដំណែលព្រះ
អាយុខ្លីណាស់ក្រាស់កុសល។
កើតរូបកាលណាកម្មតាមដល់
បាបខ្លះសេសសល់ពីនរក។
ខ្លះមកពីស្ថានសួគ៌សោយសុខ
ចុះមករងទុក្ខទទួលកម្ម។
ដើមហេតុពីព្រោះដាច់សីល៥
រាប់លានកោដិឆ្នាំទំរាំរួច។
មិនរាងមិនចាលដល់តិចតួច
សត្វធំសត្វតូចរិតសំលាប់។
គុណទោសមិនដឹងប្រឹងចាក់កាប់
មិនស្ដាប់ពុទ្ធដិកាព្រះអង្គផ្ដាំ។
ព្រះសង្ឃទ្រង់ប្រោសអោយសីស៥
ប្រព្រឹត្ដសាងកម្មមិនព្រមលែង។
សេចក្ដីត្រូវខុសចាំជាក់ស្ដែង
បំពេញរូបអែងអោយធំធាត់។
យកសាច់មកស៊ីអោយឆ្ងាញ់មាត់
លក់សត្វអោយព្រាត់មេព្រាត់កូន។
ដូចលក់ជីតាលក់ជីដូន
ងងឹតឈឹងសូន្យមើលមិនយល់។
ខ្លះឃ្លាតទៅជ្រកពួកអសុរ
អំពល់តែកើតស្លាប់កើតស្លាប់។
គ្រប់ប្រាំរយជាតិមិនដែលឆាប់
សំរាប់គេស៊ីជាអាហារ។
គេជិះគេទឹមជាធម្មតា
រកចិត្ដមេត្ដាករុណាគ្មាន។
សល់នៅសង្ខារនិងវិញ្ញាណ
សន្និដ្ឋានថាដូចអ្នកមានគុណ។
អាពុករឺម្ដាយពីជាតិមុន
ក្រែងស៊ុនទៅលើសាច់ញាតិអែង។
គេក្រៀកវះក្រៀវឃើញស្ដែងៗ
ជូនក្រែងជាតិមនុស្សមកជាសត្វ។
ចៅក្រមអកុសលជំនុំកាត់
គេចាត់ធ្វើទោសទាំងអស់គ្នា។
យម្ភបាលវះក្រៀវគ្រប់វេលា
ជំនុំគិតគ្នាមើលបញ្ជី។
ជំនុំឃុំទុកអ្នកទិញស៊ី
ទាំងពីរចំណែកចំណាំមុខ។
ត្រឹមអែត្រីអូនយួនដូរលក់
ចង់ទិញស្ងោរជ្រក់ទៅតថ្លៃ។
អង្គុយបង្គប់អោយយួនវ៉ៃ
ឃើញក្ស័យស្រាប់ៗមិនទិញយក។
ត្រូវច្រំធាក់ច្រានអោយជ្រុលជ្រក
លៃលកអ្នកទោសរឿងអ្នកទិញ។
វេទនាចិត្ដណាស់ប្រាសដើរចេញ
មានសែហ្វលិញគិញក្នុងនរក។
ត្រូវមើលខុសត្រូវគ្រប់ភូមិស្រុក
បញ្ជីពីរមុខបាបនិងបុណ្យ។
ដាក់ស្រាលដោយស្រាលធ្ងន់ដោយធ្ងន់
ទៅសោយសុខមុនតាមទុនទាន។
មិនចង់បានផលសួគ៌និព្វាន
មិនហ៊ានកាន់សីលថាខ្លាចដាច់។
បញ្ជីសំរាំងតាំងសំរេច
ព្រោះពោលបង្កាច់ព្រះពុទ្ធិកា។
ទានសីលមិនសាងអាងផឹកស្រា
ពិរោះពិស្ដារមិនដឹងស្ដាប់។
សំណាងមកកើតក្នុងភទ្ទកប្ប
ជារិសគល់ច្បាប់គួររក្សា។
កុសលកម្មបថ១០ប្រការ
ប្រកាន់សាសនាអោយប្រាកដ។
មានប្រាជ្ញមានខ្លៅមានក្រខ្សត់
សន្មតថាល្អក៏មិនបាន។
ព្រះពុទ្ធតែងត្រាស់មិនដែលខាន
សំរាកសំរាន្ដសំរួលចិត្ដ។
កាលហៀបនិព្វានមានកំរិត
អានុជអ្នកប្រឹតប្រោសសត្វផង។
តថាគតទៅនាំចំលង
រួចពីចំណងវដ្ដសង្សារ។
នន្ទអើយទុកអោយព្រះសិអារ្យ
តថាគតជិតនិព្វានហើយ។
សប្បុរសទាំងអស់កុំកន្ដើយ
កុំស្ងៀមមាត់ឡើយរំលឹកគុណ។
ខូចខិលខ្ជិលដែរពីកាលមុន
ធ្វើបាបនិងបុណ្យទំងន់ស្មើ។
អស់លោកទាំងឡាយកុំសរសើរ
ព្រោះខ្ញុំគ្រាន់បើជាងអ្នកល្ងង់។
ជាតិនេះចាស់ស្ទើរខ្ញុំប្រឹងស្ទង់
ភ័យភិតខ្លាចផុងទៅក្នុងភក់។
សព្វថ្ងៃខ្ញុំភ័យខ្លាចនរក
ជាតិល្មោភហូបល្មក់ព្រោះល្មិលគុណ។
ខ្ញុំភ័យខ្ញុំណាស់ក្រែងខ្ញុំស៊ុន
សូមបុណ្យជួយបាំងបាបអោយបាត់
អោយបែកប្រាជ្ញាឆ្លាតបរមត្ថ
សូមលុះអរហត្ដដូចបំណង។
អស់លោកជួយនឹកសច្ចាផ្សង។
នឹកឈ្មោះម្ដងៗដូចធម្មតា។
ឈ្មោះច្បាប់កន្លងព្រះអោង្ការ
ទាន់ព្រះសិអារ្យទាំងប្រុសស្រី។
កើតក្នុងប្រទេសរាជបុរី
សីប្រាំ ប្រាំបីខំសិក្សា។
គេបានជួបដាក់ឃើញភក្រ្តា
បានលុះសោតាអរហត្ដហោះ។
បណ្ដូលសីល៥ជាកេរ្ដិ៍កោះ
របស់រិសគល់គួររក្សា។
កុំធ្វើអាក្រក់រាល់រូបបា
នមស្សការគោរពរំលឹកគុណ។
កំពូលផុតជាតិជាងមហាជន
សំបូណ៌លើសលន់លុបលោកា។
ទ្រង់មានអំណាចព្រះចេស្ដា
បន្ទូលត្រួតត្រាគួរត្រងត្រាប់។
ប្រមាណសែនអង្គក្នុងភទ្ទកប្ប
ឈ្មោះច្បាប់បាដិមោក្ខសំវរសីល។
កំណត់ពីរយម្ភៃប្រាំពីរ
អ្នកបួសកុំខ្ជិលកាន់អោយខ្ជាប់។
ជាតិរូបទៀតផ្សំត្រូវជាដប់
កាន់ក្នុងបន្ទប់លាយបន្លំ។
ទោសត្រូវអាបត្ដិលាក់សំងំ
សន្សំតែទ្រពក្ដៅក្រហាយ។
មិនមានធម្មយុត្ដិមហានិកាយ
សមសុខសប្បាយមិនទាស់គ្នា។
សង្ឃខ្លះខិលខូចសង្ឃខ្លះជា
មានពាក្យនិន្ទាតែរាល់វត្ដ។
អ្នកល្ងង់ហើយខ្ជិលចាំមិនស្ទាត់
ចូលមាត់ចូលកមិនដឹងខ្លួន។
និស្សគ្គិយ៍សាមសិបបារាជិកបួន
ល្អបរិសុទ្ធសួនមិនសាយសុស។
ចំណាំត្រង់ណេះចោលត្រង់ណោះ
ហ៊ានឈ្លោះពីព្រោះគេមិនដឹង។
ដប់បីសន្ដានប្រមាណថ្លឹង
មិនអរមិនខឹងមិនខាតខុស។
បាចិត្ដយ៍ទុក្កដលាយចំរុះ
ភ្នែកមើលណេះណោះឃើញសុសសាយ។
ចក្ខុន្រ្ទីយំឃើញជិតឆ្ងាយ
សើចលេងសប្បាយចំអន់គ្នា។
បារាជិកច្រើនណាស់តែអុបជ្ឈាយ៍
ត្រូវទោសអទិន្នាគរុភណ្ឌ។
អវហារម្ភៃប្រាំចាំគ្នេរគ្នាន់
អវហាប្រាំជាន់បារាជិក។
កិបទុកមិនចែកអោយលោកភិក្ខុ
ទុកខួបល្ងាចព្រឹកម៉ៅតែអែង។
បាសកបូជាដល់គម្ដែង
គេតែងនឹងថាសង្ឃស្ស។
ចំពោះគ្រប់អង្គថាទេមៈ
សង្ឃរាជទុកដាក់មិនចែកចាយ។
អវហារម្ភៃប្រាំបែបបរិយាយ
លោកសង្ឃទាំងឡាយកុំប្រព្រឹត្ដ។
លោកណាមិនព្រួយមិនប្រុងគិត
សិស្សមានគំនិតមិនហ៊ានថា។
ព្រះសង្ឃកុំចាប់ចងទោសា
ប្រោសប្រាណមេត្ដាគ្រប់បណ្ដាសង្ឃ។
ខ្លាចសីលលោកដាច់ខ្ញុំតំរង់
ព្រះអោស្ឋត្រឹមត្រង់ត្រូវមាត្រា។
បន្ទូលប្រារព្ធគ្រប់ប្រការ
ប្រញប្ដប្ដេជ្ញាមហាបរិស័ទ។
អានន្ទមិនទាន់បានអរហត្ដ
ប្រយ័ត្នអោយគង់ប្រយោជន៍យូរ។
អរហន្ដហោះធ្យានមានជាគ្រួ
ទេសនាបង្ហូរពីព្រះអោស្ឋ។
ព្រះទ័យស្រោចស្រង់ទ្រង់សន្ដោស
បាបបុណ្យគុណទោសនិងសីលទាន។
អហន្ដអរហត្ដចូលនិព្វាន
មិនមានអ្នកណាតែងទុក។
ស្រេចលើអានន្ទចាំទំនុក
ជង្រុកធម៌អាថិមហាអានន្ទ។
ក្រែងបាត់បិដកមិនគ្រប់គ្រាន់
គ្នេរគ្នាន់ខ្នះខ្នែងចាត់ចែងចារ។
វិន័យព្រះសូត្រ ៥ប្រការ
បិដកអែណាជារិសគល់។
វិន័យទាំង៥ អុបាលីយល់
អំពល់អីពីរឿងធម៌អាថិ។
ជួយគិតតំរូវព្រះសាសនា
ព្រោះព្រះមហាក្សត្រីយចូលគំនិត។
កកើតអក្ខរាចារស្លឹករិត
ពិនិត្យត្រឹមត្រូវតាមពុទ្ធដិកា។
ប្រែត្រូវប្រាកដព្រះគាថា
អ្នករៀនអក្ខរាពីរចំណែក។
ខ្លះរៀនមានក្បួនចាស់ចារចែក
កើតឈ្លោះប្រកែកប្រកួតខឹង។
មិនរៀនមេសូត្រអោយចេះដឹង
ខំប្រឹងចំអើតអួតខ្លួនត្រូវ។
តំលើងភ្នែកស្លោមុខក្រញូវ
អិលូវយ៉ោណាមិនសុខចិត្ដ។
អោយដឹងបាលីជាកំរិត
ព្រោះត្បិតអោយត្រឹមត្រូវមាត្រា។
ស ដាក់ជើង ល រាប់ស្លស្លា
នាក់មានប្រាជ្ញាល្មមស្ដាប់បាន។
បើខឹងខ្ញុំឃាត់ថាអោយខាន
ក្មេងតូចប៉ុន្មានស្គាល់ ខ្មខ្មា។
គួរខ្មាសបារាំងអ្នករាជការ
អោយសាងសាលាប្រែបាលី។
ហើយបានជំនុំព្រមកុង្សីយ
ទិសទាំងប្រាំបីរំពៃគ្រប់។
ព្រះទ័យរំលែកទាំងថ្ងៃយប់
បន្ទូលមិនឈប់រាល់វេលា។
ប្រទានលុយកាក់គ្រប់ភ្នាក់ងារ
ក្រែងគ្រុនរងារមិនបានសុខ។
សោយរាជសម្បត្ដិសំបើមស្ដុក
ព្រះទ័យវិតក្កជាធម្មតា។
ពីរព្រួយនឹងពព្រះសាសនា
សង្រួមកិរិយាមិនបរិសុទ្ធ។
ព្រះអោស្ឋត្រួតត្រាច្រើនបំផុត
អោយប្រុងលំអុតសង្រួមកាយ។
ប្រគេនគ្រប់វត្ដនោះជិតឆ្ងាយ
អស់ល្បែងទាំងលាយគ្រប់ចំពូក។
កុំបីមើលរាំវានាំភ្លូក
អ្នកបួសធ្វើលោកមិនត្រូវការ។
សង្ឃបងនិស្ស័យចាស់វស្សា
អ្នកចេះសិក្ខាគេទាស់ភ្នែក។
បិណ្ឌបាតតែបាយម្នាក់១វែក។
កុំស្ពាយពុនរែកវាថោករិក។
ប្រគល់លោកនេនបានលោកភិក្ខុ
បិណ្ឌបាតតែព្រឹកយប់សូត្ររៀន។
ស្ងៀមស្ងាត់ទៅចុះកុំអន់អៀន
ពាក្យប្រៀនប្រដៅអោយផ្អើលភ្ញាក់។
វិន័យស្ថិតលើស្ដេចមហាចក្រ
ចំពោះធុរៈនឹងសាសនា។
ដល់ស្រុកគោកធ្លកមានសាវតារ
ដល់មកករុណាយើងសព្វថ្ងៃ។
សៀភៅស្លឹករិតមានរាល់ដៃ
បើនៅសង្ស័យអោយសិក្សា។
ឈ្មោះច្បាប់គន្លងព្រះពុទ្ធដិកា
សូមទ្រង់មេត្ដាជ្រាបព្រះទ័យ។
ពុំត្រូវទំនងក្រិត្យវិន័យ
ក្រួញក្រាបសិរសីក្រោមព្រះបាទ។
អភ័យទោសខ្ញុំសូមអនុញ្ញាត
សង្ឃជាល្អស្អាតខ្ញុំមិនថា។
បើខ្ញុំកុហកខូចមុសា
និដ្ឋិតាសង្ខេបតែប៉ុណ្ណោះ។
អោយស្វែងតំរង់រៀនតំរេះ
កុំដេកតែអេះតិះដៀលគ្នា។
ពូជពង្សអំបូរខ្មែរអ្នកជា
ចៅពញាធម្មធារាធ្វើមេស្រុក។
ជាប់ផៅត្រកូលម្ចាស់អង្គ ប៉ុក
គាត់ធ្វើមេស្រុកឃុំស្ពានថ្ម។
ជីទួតមួយពិតពូជចិត្តល្អ
បង្កកើតខ្ញុំទូលបង្គំ ។
ភ័យភិតខ្លាចបាបចង់បានបុណ្យ
បួនច្បាប់ពីមុនជូនរាជការ។
បណ្ណាល័យចាត់ថ្វាយព្រះករុណា
សូមទ្រង់មេត្ដាប្រោសប្រណី
ក្រាបក្រោមព្រះបាទព្រះបារមី
សេចក្ដីចែងចប់ម៉្លេះហើយហោង។

0 nhận xét:

Post a Comment

 
Powered by Blogger