លីលគឺការសង្រួមអិន្រ្ទិយ ៦យ៉ាង
- ១ - ចក្ខុន្រ្ទិយសំវរ សង្រួមក្ខុន្រ្ទីយ (ភ្នែក)
- ២ - សោតិន្រ្ទិយសំវរ សង្រួមសោតិន្រ្ទិយ (ត្រចៀក)
- ៣ - ឃានិន្រ្ទិយសំវរ សង្រួមឃានិន្រ្ទិយ (ច្រមុះ)
- ៤ - ជីវហិន្រ្ទិយសំវរ សង្រួមជីវហិន្រ្ទិយ (អណ្ដាត)
- ៥ - កាយិន្រ្ទិយសំវរ សង្រួមកាយិន្រ្ទិយ (កាយ)
- ៦ - មនិន្រ្ទិយសំវរ សង្រួមមនិន្រ្ទិយ (ចិត្ដ)
អាជីវបារិសុទ្ទិសីល
សីលដែលបរិសុទ្ទដោយការចិញ្ចឹមជីវិត វៀរចាកបាបធម៌៥ និងអនេសនៈ២១។
បាបធម៌៥ នោះគឺ
- ១ - កហនា ការកុហកដោយរឹកពា។
- ២ - លបនា ការនិយាយរាក់ទាក់ដោយវាចា។
- ៣ - នេមិត្ដិកតា ការធ្វើនិមិត្ដ គឺប្រើអុបាយកល ដោយកាយខ្លះ ដោយវាចារខ្លះ។
- ៤ - និប្បេសិកតា ការពោលគំរាម រឺសង្កត់ប្រើសំដីជាខ្នោសសំរាប់កោស កាវយកលាភ។
- ៥ - លាភនេ លាភំ និជ្ជិគីសនតា ការរកលាភដោយ លាភ គឺការយកលាភទៅទាក់លាភ។
អនេសនៈ ២១
- ១ - វេឡុទានំ ការអោយរិស្សី
- ២ - បត្ដទានំ ការអោយស្លឹកឈើ
- ៣ - បុប្ផទានំ ការអោយផ្កាឈើ
- ៤ - ផលទានំ ការអោយផ្លែឈើ
- ៥ - ទន្ដកដ្ឋទានំ ការអោយឈើស្ទន់
- ៦ - មុខាទកទានំ ការអោយទឹកលុបមុខ
- ៧ - សិនានទានំ ការអោយវត្ថុសំរាប់ងូតសំរាប់គក់
- ៨ - ចុណ្ណទានំ ការអោយគ្រឿងលំអិតសំរាប់លាប
- ៩ - មិត្ដកាទានំ ការអោយដីស្អិត
- ១០ - ចាដុកម្យតា ការប្រព្រឹត្ដបន្ទាបបន្ទន់កាយវាចា
- ១១ - មុគ្គសូបតា ការពោលពាក្យពិតខ្លះមិនពិតខ្លះ ដូចសម្លសណ្ដែកបាយ
- ១២ - បារិភដយតា ការផ្គាប់ផ្គុនត្រកូល
- ១៣ - ជង្ឃបេសនិកំ ការបំរើត្រកូលដោយកំលាំងស្មង
- ១៤ - វជ្ជេកម្មំ ការធ្វើពេទ្យរក្សាជំងឺ
- ១៥ - ទូតកម្មំ ការធ្វើទូត (នាំដំណឹងរបស់ត្រកូល)
- ១៦ - មហិណគមនំ ការទទួលខ្លួនជាអ្នកបំរើត្រកូលអោយគេប្រើទៅមក (ក្រៅអំពីការនាំដំណឹង)
- ១៧ - បិណ្ឌប្បដិបិណ្ឌកំ ការអោយចង្ហាន់បិណ្ឌបាតដល់ត្រកូលហើយស្វែ ងរកបរិភោគខ្លួនអែងជាខា
ងក្រោយ។ - ១៨ - ទានូបទានំ ការអោយទៅអោយមក
- ១៩ - វត្ថុវិជ្ជា ការរៀនវិជ្ជា ធ្វើជាគ្រូមើលទឹកដីជ័យភូមិ
- ២០ - នក្ខក្ដវិជ្ជា ការរៀនវិជ្ជាធ្វើជាគ្រូនក្ខត្ដរិក្សមានចាប់យាមមើលថ្ងៃខែ ជាដើម។
- ២១ - អង្គវិជ្ជា ការរៀនវិជ្ជាធ្វើគ្រូទាយលក្ខណៈខ្លួនប្រាណ។
0 nhận xét:
Post a Comment