ច្បាប់ល្បើកថ្មី ច្បាប់កេរកាលថ្មី បណ្ដាំក្រមង៉ុយ សេចក្តីរំលឹកដាស់តឿន ពាក្យកាព្យប្រដៅជនប្រុសស្រី ជីវប្រវត្ដិ
១ - | អ្នកព្រះភិរម្យ ព្រះពុទ្ធព្រះធម៌ អុបជ្ឈាយ៍ជាធំ អនុសាវន ខែចែត្រឆ្នាំច លើច្បាប់ប្រដៅ ដ្បិតមនុស្សអិលូវ អំពើអាក្រក់ អាងព្រើលអាងប្រាជ្ញ អាងជើងអាងដៃ អាងសុទ្ធតែខុស អ្នកគិតអោយល្អិត សាសនានៅឆ្ងាយ កើតទាន់លោកីយ៍ អ្នកជឿពាក្យចាស់ អ្នកហ៊ានស្បែកដាច ឃើញរិកគេល្អ គួររាប់អ្នកក្រៅ រៀនបទរៀនបាទ កុំភ្លើនភ្លេចម៉ែ បន្ទន់អាត្មា បំរើមហាក្សត្រ ពាក្យស្ដេចពាក្យគ្រូ ជួនទាយអោយទាប បំរើមើលភេទ ខ្លួនខ្ជិលហៃព្រើល បំរើមើលពុត បើខ្លៅអោយប្រាជ្ញ ពុតលោកថាធំ បំរើលោកណា កុំឈមឈរជិត បើប្រពន្ធកូន អ្នកកុំមើលងាយ ត្រកូលញាតិផៅ ទោះអ្នកដទៃ កុំថាតែមនុស្ស របស់រឺទ្រព្យ ទ្រព្យណាសំលាញ់ កុំជិះកុំជាន់ បុរាណហៅផ្ទី សាច់សាលោហិត អាពុកផ្ដែផ្ដាំ សាច់សួតក្នុងខ្លួន សរសៃនិងស្បែក ស្រីខ្ញុំកំដរ កុំលួចលបលេង បើអ្នកមានយស ធ្វើធំធ្វើថី ចេះច្បាប់បារាំង កុំឆ្មើងហួសមាឌ កុំកាន់លីហលោ កុំជក់អាភៀន ល្អងលោមពិសោធ អោយបែកអោយបាក់ កុំភ្លើនឃើញប្រាក់ កាន់ធម៌ទសពិធ អ្នកក្ដីជាភ្លើង ចៅក្រមជាទឹក ចោរលួចចោរប្លន់ កុំស្អប់ខាងណេះ កុំដុតអោយក្ដៅ កុំឃើញប្រាក់ប្រុស កុំដៀលអ្នកស្រែ ក្រលេកមើលគុណ អ្នកកុំភ្លេចគុណ កុំចាប់ដៃទាញ រាស្រ្ដរត់ចូលជ្រក ពាក្យពុំពិរោះ កុំឆ្មើងអាងបុណ្យ ខ្លួនអ្នកនឹងថ្កើង កុំស្អប់អ្នកតូច ទោសគ្នាតិចតួច កុំភ្លើនភ្លេចខ្លួន កុំធ្វើក្រអើត ដោះមួកដាក់ឆត្រ កុំស៊ីតាមឃ្លាន កុំចង់ថ្កើងពេក តែងខ្លួនអោយល្មម បើទៅជារាស្រ្ដ អោយឆ្លៀតរែកពុន រាជ្យបារាំងសេស ដើរគិតដេកគិត រាជ្យហ្លូងពីមុន រាជ្យលោកអិលូវ តាំងពីឆ្នាំច ចងក្បិតអោយតឹង បើចង់ស្រាលខ្លួន កុំចេះស្ទាក់ស្ទើ កុំថ្នមកំលាំង រៀនអ្វីអោយឆ្អិន បើល្ងង់អោយចេះ អិន្រ្ទីឆ្វេងស្ដាំ កើតមកជាមនុស្ស បើក្រអោយមាន កុំប្លន់កុំលួច បោកប្រាសយកប្រាក់ កូនអើយរកស៊ី កុំតាមអ្នកណា គេដើរយប់ថ្ងៃ ចៀសចុះជាន់ស្រូវ កុំយកគល់ឈើ ជំពប់ជើងគេ លើកភ្លឺអោយធំ ស្មើបានសង់ស្ពាន កូនអើយធរណី កុំចង់បានធំ អំពើអាក្រក់ បច្ចុប្បន្នលោកិយ៍ កុំជួញចង់ទាស់ ចង់គង់ប្រយោជន៍ សំអាតផ្ចិតផ្ចង់ អ្នកកុំប្រហែស ចំនួនទឹកស្ទឹង អ្នកលើលិចស្រូវ រាំងរឹងថ្ងៃយប់ កត្ដឹកចេញខ្យល់ កុំយកគ្រាប់ត្នោត ចិត្ដគិតប្រមាណ ដល់ត្នោតឡើងគល់ ភ្ជួររាស់ជាប់នឹម ដល់ត្នោតវាធំ ស្រែឆ្ងាយពីផ្ទះ កូនអើយកុំឆោត ដីទួលចំការ របៀបចំការ ស្រាស់អោយត្រូវជួរ មិនគាប់ប្រសើរ កើតក្ដីកើតក្ដាំ មួយទៀតរបង ធ្វើអោយទូលាយ កុំធ្វើចង្អៀត ចៀសគ្នាមិនរួច កូនអើយអ្នកចាំ ជាតិក្រោយខ្វក់ខ្វិន កុំខ្លាចតែក្រ រអែករអោក កាន់រិកអោយខ្ពស់ យកឆោតដាក់ខ្លួន គ្រប់ការសារពើ រនាស់រទេះ យកមករកស៊ី របស់បានយើង កុំខ្ចីគេប្រើ ជួនជាបាក់បែក កើតមកជាប្រុស បួសរៀនធម៌អាថិ សឹកមករកស៊ី កុហកជឿបុល ធ្វើរាស្រ្ដរកស៊ី ក្រហេតុពីខ្ជិល កំណើតសំណាង ពីកាលជាតិមុន អែមនុស្សសំណល់ ដប់ឆ្នាំនេះហើយ កូនចៅប្រុសស្រី បើរកស្រុកឆ្ងាយ កូនអើយអ្នកចាំ ពាក្យក្បួនទាំងឡាយ អ្នកជឿតែពូជ ពូជមានវាមាន ប្រពន្ធនិងប្ដី កុំយកពូជល្បែង អំបូរពង្សពូជ ពូជចោរស្រីៗ កូនចៅស្រីៗ មួយភ្លេងអារក្ខ មួយអ្នកក្រមាច់ ប្រកាច់ដាច់លក្ខណ៍ ជំទយតែដើរ មានមួកខ្វះឆ័ត្រ ប្រាកដជាខុស សព្វសត្វអ្វីៗ លោកិយនេះខ្សត់ មួយហួយអាប៉ោង អែអ្នកទាំងអស់ ប្រាជ្ញានោះវែង នេះពូជអ្នកក្រ ធ្វើគុណនឹងគេ យ៉ាងអ្នកនេសាទ ប្រព្រឹត្ដសាងកម្ម អន្ទាក់ជង់កុក ថ្លុកបៀត្រពាំង កំពប់ខ្ចាត់ខ្ចាយ យប់រវល់ប្របក់ វក់តែសប្បាយ អំពើអស់នោះ កូនអើយបំណុល អ្នកភ្លេងអារក្ខ ថ្ងៃដេកក្រភ្ញាក់ គេស្ដីគេពឹង ផ្លុំប៉ីកូតទ្រ អែងពឹងគេវិញ ឡើងត្នោតភ្ជួរស្រែ ច្រូតកាត់ចង់ឆាប់ អែខ្មោចអារក្ខ សំពះនឹកគុណ អែអ្នកប្រមឹក សំដីច្រើនតឹង អួតទាំងបំពាន អែងចេះតែកិន សល់ថ្នាលមួយពីរ ផឹកជ្រុលហួសល្បត់ កំណើតផឹកស្រា អ្នកមួយផឹកស្ទើរ រែកទឹកពុះអុស ស៊ូរែកខំអត់ ឆ្ងាញ់តែម្នាក់អែង ដងទឹកស្រោចគ្រប់ អែអ្នកចង់ស្រី គន់អែសំពត់ ផ្ទះលេចវាលល្វឹង ខួចប្រេងក្រមួន រៀនស្នាលរៀនស្និទ្ធ កូនអើយប្រពន្ធ ធម្មតាប្រពន្ធ រកស៊ីលៀនភ្នែក បាននេះខ្វះនោះ បើចូលជំនុំ នេះពុតអ្នកក្រ ប្រយ័ត្នដំនៀល រក្សាពូជពង្ស កុំស្អប់អ្នកប្រាជ្ញ កុំភ័យខ្លាចអត់ គួរឈានគួរឈោង រកប្ដីប្រពន្ធ ត្រកូលក្រខ្សត់ ជូរផ្អែមធំតូច ពូជស្រីចោរក្បត់ រើសពូជមិនខុស ពូជសែនមេបា រករូបមិនក្រ ស្រីក្មេងមានខ្មាស ពាក្យចាស់លោកថា ធ្វើម្ដងខុសខាត រកប្ដីប្រពន្ធ ពូជថ្លៃល្មមយក ជាតិស្រីនិងប្រុស បើបានរូបល្អ មួយទៀតអ្នកចាំ កុំយកតំរាប់ ប្រជែងវេលា ស្រុកជិតភូមិផង កូនអើយអ្នកចាំ ច្រើនស្លាប់បីនាក់ មានកាលស្លាប់ស្រី យកប្រពន្ធទៀត កូនចៅស្រីៗ សូវនៅម្នាក់អែង ហៅប្រុសអភ័ព្វ យកអែងជាចុង ហៅប្រុសចិត្ដពីរ អែងនឿយស្ទើរស្លាប់ ចង្រៃខាងប្រុស ស្រីណាខំយក យកទៀតជាបួន ប្រាកដមិនខុស បើខ្លួនកំព្រា កាន់មារយាទល្អ ពោះម៉ាយមានបី អាមួយស្រីលែង ពោះម៉ាយទាំងអស់ ទូរជាតិអប្រិយ កំលោះចាស់យូរ រកស៊ីមានបាន កុំយកប្ដីប្អូន គេហៅអែងធំ វាច្រើនមើលងាយ ខ្លួនយើងជាស្រី ពាក្យចាស់លោកចង មើលងាយរាល់ថ្ងៃ គួរយកប្ដីបង ខ្លួនអែងប្រមាថ ប្រពន្ធនិងប្ដី ឈ្លោះហើយច្រើនខ្សត់ ជាតិស្រីមានលក្ខណ៍ ប្រទេចជេរវាយ ហៅកាឡកិណី បើមានភ្ញៀវមក រកស្រីមារយាទខ្ពស់ ចេះស្លូតចេះកាច កូនចៅស្រីប្រុស គួរយកតំរាប់ រៀនត្រាប់អ្នកប្រាជ្ញ ចង់ឈ្នះមនុស្សខឹង ចង់ឈ្នះអសុរោះ យើងស្ដីត្រង់ណា ចង់ឈ្នះកំណាញ់ បើបានចំណី នេះមន្ដព្រះពុទ្ធ កុំកាចខុសខ្នាត កុំជួញរវល់ កូនណាកាន់បាន បើមនុស្សរែកទូល អោយមើលលៃលក ចំណីចំណុក កុំអោយជឿខ្ចី មនុស្សគ្មានកន្លែង តាមទាន់តឹងទារ ហេតុនេះគួរគិត គួរអោយសុំអោយ ចងទុកជាក្បួន មួយទៀតចិត្ដល្អ ចិត្ដល្អក្រខ្លួន ឃើញអ្នកទុរគត ទៅទារមិនអោយ ខាតទាំងទ្រព្យចាស់ ចិត្ដល្អមួយទៀត បានស្រូវស៊ីស្កប់ អែងប្ដឹងវា ត របស់ក៏ខាត ទ្រព្យធនអ្វីៗ កុំចោលច្បាប់ខ្មែរ ចាំចិត្ដកណ្ដាល រៀនស្លូតរៀនប្រាជ្ញ ល្អមិនក្រយូរ គ្រូវាយកុំខឹង ធម្មតាអ្នកចេះ ឆ្លាក់គូរក្បូរក្បាច់ ខូចខិលល្ងង់ខ្លៅ របេញរបុញ អ្នកប្លន់អ្នកលួច ដល់គេឃើញមុខ ចង់ខ្ពស់បានទាប ពាក្យពីបូរាណ អ្នកលួចអ្នកប្លន់ ទិញងារមេស្រុក ឆបាំងបំបាត់ ក្រលេកថ្នាំងដៃ មួយទៀតទូរជន ទោសទៅចងចាប់ អំពើទាំងអស់ កាន់សីលព្រះពុទ្ធ កូនអើយទេវតា មនុស្សទ្រូស្ដរិស្យា មិនដែលកំបាំង ដល់ខ្លួនស្លាប់ទៅ នរកបារាំង នរកយម្ភបាល ហេតុនេះគួរវាង គួរកុំធ្វើបាប ហៃកូនចៅអើយ ភ្លៀងជនខែប្រាំង រនោចផល្គុន ក្នុងខ្នើតផល្គុន ឆ្នាំរោងឆស័ក យប់ថ្ងៃអាទិត្យ ពេញអូរពេញជ្រោះ រិស្សីស្រុកយើង ឆ្នាំចកុរជូត កើតទាំងជំងឺ ភ្លៀងឆ្នាំម្សាញ់ កត្ដឹកជន់វាល ដាច់ថ្នល់ខានដើរ មមែរងកម្ម ខែចែត្រឆ្នាំវក ជាហេតុអស្ចារ្យ ពីជើងទៅត្បូង មើលមិនស្គាល់ជាក់ កាលមុននោះមក មានតែមេស្រុក រង្វាន់មេស្រុក ទៅដល់ប៊ុយរ៉ូ គ្មានធូរគ្មានតឹង ក្មេងប្រុសជំទង់ កូនចៅប្រុសស្រី បានហើយប្រឹងខំ ភទ្របទឆ្នាំច ដល់កុរជូតឆ្លូវ នគរថ្កើងប្លែក កូនប្រុសបណ្ដាច់ ដូងស្លាអំពៅ មានចុះមានឡើង កប្បាសនិងថ្នាំ កុំអាងខ្ជិលពេក ដីកេរគរគោក កូនចៅស្រីៗ អោយសួរចាស់ៗ រៀនកូតរៀនការ រៀនថ្កររៀនត្បាញ សំពត់បែបងាយ ទិញដូរតែលាក់ ធ្មេញឈើឈ្នាន់ផ្សំ តាំងពីឆ្នាំច ទាន់មានចាស់នៅ រកស៊ីអោយញឹក បើភ្ញាក់កាលណា រមៀតស្លឹកគ្រៃ ដាំដើមអ្វីៗ ជុះទិសខាងជើង កុំជុះដាក់ផ្លូវ សក់មួយជាដប់ បើប្រាជ្ញារាក់ កើតមកជាមនុស្ស ពីនេះជាធំ មនុស្សមារយាទមិនប៉ិន ធ្វើស្រែមិនត្រូវ មេ១ជាធំ បើបានបែបខ្មៅ ក្រលាប់នគរ ពាលរឹងក្រអើត ប្រាក់ចាយអស់ទៅ ជាតិខ្មែរប្រែភេទ ជាតិខ្មែរប្រែខុស យកប្ដីប្រពន្ធ ល្ងង់រិកធ្វើចេះ ស្រីពាក់អាវខ្លី កាន់ចិត្ដសីហលោ រកស៊ីមួយថ្ងៃ រីល្បែងបៀប៉ោ ចូរកូនប្រយ័ត្ន អ្នកកុំប្រហែស រាជការអាណិត ប្រយ័ត្នក្រែងក្រ ផ្លូវវៀចអាក្រក់ ដើរផ្លូវកណ្ដាល មគ្គផលសីលទាន មនុស្សម្នាក់ច្រើនឆោត ស្លាប់អិតគេព្រួយ កូនចៅស្រីៗ ប្រុសស្មើម៉ែអូវ កុំក្និចក្នក់ក្នាញ់ បើស្អប់កុំប្ដឹង កុំដើរប្រាប់គេ នៅអោយតែនឹង បើម៉ែអូវអោយ ប្រកែកដោយស្ងាត់ កុំឃ្លានចំណី មើលមុខអែងផង បើបានជាខូច រវៀសឆ្លើយប្រញាប់ កុំមាយាបេះក្រូច គេថាត្រង់ណា រំលាយរំលូត មានគេឃើញច្បាស់ ចោរកាចល្ងង់ខ្លៅ មេបាគេកាច់ មានកាលមានក្ស័យ ខ្វាក់ភ្នែកអន្ធការ អសោចសុសសាយ ស្លាប់ទៅរងទុក្ខ ស៊ីខ្ទះឈាមអែង ឡើងមកជាប្រេត ព្រះពុទ្ធលែងប្រោស ហេតុចិត្ដរិស្យា អសង្ខេយ្យឆ្នាំ មនុស្សខ្វិនទ្រែមទ្រម បើម្ដាយជួយព្រួត នរកប្រេតព្រមគ្នា ហេតុនេះគួរខ្លាច អសោចកេរ្ដិ៍ឈ្មោះ គួរប្រុងអិរិយា ទាំងស្រីទាំងប្រុស អែខុសនឹងគាប់ គាប់ខុសនៅចិត្ដ កូនប្រុងប្រព្រឹត្ដ កើតមកជាខ្មែរ អោយទោសអោយទែង រីអែរឿងទោស លោភោទោសោ គួរកាន់មេត្ដា ពាក្យពិតប្រដៅ កូនណាមិនរៀន ធំស្រេចនៅស្លូត ខន្ដីអំណត់ ចេះហើយមិនដឹង រកធម៌មិនយល់ រីបាបនិងបុណ្យ នាំចុះនាំឡើង កើតក្នុងលោកិយ កុសលអកុសល មគ្គផលសីលទាន យល់ល្អសាងស្អាត នេះជាហៅច្បាប់ កូនចៅប្រុសស្រី អ្នកព្រះភិរម្យ លើសលស់ឆ្គាំឆ្គង កាយកម្មវចីកម្ម ជាបរមត្ថក្រៅ បើលោកអែណា ឃើញខុសត្រង់ណា មិនមែនភរភូត ឃើញមនុស្សវង្វេង | ភាសាអ៊ូខ្ញុំ ព្រះសង្ឃជាមុន មាតាបិតា។ កាលចាប់ដៃខ្ញុំ ព្រះកម្មវាចា ទាំងសាមសិបបី។ ចត្វាស័កក កូនចៅប្រុសស្រី ចូរស្ដាប់គ្រប់គ្នា។ យកខុសជាត្រូវ ឡិកឡក់លីលា អាងមាសអាងប្រាក់។ អាងកោងអាងកាច អាងវាយអាងធាក់ អាងម៉ាស៊ីនកាត់ក។ កូនអើយចាំចុះ ដ្បិតស្រុកលោកក្រ តទៀតទៅមុខ។ លែងបានសប្បាយ លឺតែទំនុក ចូរចាំគ្រប់គ្នា។ ជឿចាំអោយណាស់ អ្នកខ្លាចស្បែកជា កុំយកខ្លួនបៀត។ ទោះបីមានក្រ ផៅអ្នកអែទៀត សុចរិតត្រឹមត្រូវ។ កុំកោងហួសខ្នាត កុំប្រែហួសឪ កុំសូវមើលងាយ។ ខ្លាចមេខ្លាចបា ប្រយ័ត្នស្ដេចទាយ រលាយកេរ្ដិ៍ឈ្មោះ។ មានប្រៃមានជូរ ជួនទាយអោយខ្ពស់ ទាញចុះកុំខឹង។ ចំណាំព្រះនេត្រ លោកមើលសំលឹង ខំប្រិតសូត្ររៀន។ ប្រាជ្ញាអោយមុត បើខ្លាចអោយហ៊ាន កុំអៀនកុំខ្មាស។ ជ្រងោប៉ុនភ្នំ លោកហ្នឹងជាម្ចាស់ ប្រាសចោលអោយឆ្ងាយ។ កុំយកធ្វើមិត្រ បងប្អូនចៅហ្វាយ អោនកាយប្រតិបត្ដិ។ ឃើញគេរីករាយ កូនចៅមហាក្សត្រ ប្រមាថមិនបាន។ អ្នកព្រៀងអ្នកព្រៃ ទោះសត្វតិរិច្ឆាន ជួយថែរក្សា។ ដែលជាសំអប់ អស់អញអោហាត ជួយថែរក្សា។ ស្មៅផ្ទីអាច់មាន់ ពីបីប្រការ ជុះដាក់ត្រង់ហ្នឹង។ កុំផ្ដួលផ្ដេកផ្ដិត ចូរចាំចេះថ្លឹង និងស្បែកខាងក្រៅ។ ទុកស្មើបងប្អួន ចែកជាញាតិផៅ ជាស្មៅអាច់មាន់។ បើឃើញរូបល្អ ក្រែងម្ចាស់គេទាន់ អាប់អន់អាត្មា។ មានសក្ដិខ្ពង់ខ្ពស់ មន្រ្ដីមានត្រា សាលាកុង្សីយ៍។ កុំភ្លេចសច្ចំ ភ្លេចញាតិប្រុសស្រី យកអុបេក្ខា។ កុំកាន់លោភោ កុំឃ្លានផឹកស្រា សច្ចាយកត្រង់។ កុំឆបញ្ឆោត ពាក្យសត្យពាក្យសង្ឃ តំរង់ស្មារតី។ កុំភ្លើភ្លាត់សក្ដិ រឹតឡើងរាសី ដល់បរលោកនាយ។ កុំកាត់ជាន់ជើង រលឹករំលាយ បង្ខំនាំខុស។ រីចោរស្ម័គ្រស្មន់ បញ្ឆេះខាងណោះ បញ្ចូលចិត្ដក្ដី។ បើឃើញអ្នកខ្លៅ បន្ដុះខាងស្រី កុំចោលច្បាប់ចាស់។ ត្រកូលអែងខ្មែរ ទន់ខ្លួនសំពះ កុំត្មះអ្នកក្រ។ គ្រូលេខនព្វន្ដ គំនាប់ងក់ក ស្មើមិត្ដសំលាញ់។ សួរសាចទៅមក គេកើតមួក្នាញ់ អន្ដរាយកេរ្ដិ៍ឈ្មោះ។ ស្រដីអោយទន់ នឹងឡើងសក្ដិយស ញុះញង់អ្នកធំ។ បើឃើញគ្នាខូច ផ្ដួចឡើងជាធំ ផ្លុំឆេះជាភ្លើង។ ចេះសាសន៍ចិនយួន កុំពើតកុំពើង ចូលវត្ដលោកសង្ឃ។ អោនកាយប្រតិបត្ដិ កុំហ៊ានតាមចង់ កុំបង់សាសនា។ កុំលើកដំណេក មើលពូជពង្សា រឿងផ្គប់បុណ្យសក្ដិ។ ប្រាជ្ញាវៃឈ្លាស បើធ្ងន់សុំដាក់ អោយគ្រាន់ទាន់ចាយ។ កូនកុំប្រហែស ជួញជិតជួញឆ្ងាយ ស្រេចនៅមានទ្រព្យ។ រកស៊ីរែកពុន ត្រូវខំអោយញាប់ ខ្នោះជើងខ្នោះដៃ។ ចាំជាដំណ ប្រឹងកុំសំចៃ កុំអោយក្រខ្សត់។ រៀនសូត្រអោយមួន ល្ងីល្ងើអិតបទ ប្រាក់រត់តាមហៅ។ កាប់ជីកចូកចាំង កុំអោយខ្លោចឆៅ ក្រក្រៅសន្ដាប់។ រករៀនតំរិះ កុំចាំគេប្រាប់ រៀនមើលអោយស្ដែង។ ទាំងស្រីទាំងប្រុស វិញ្ញាណចេះក្រែង កុំដេកតែក្រ។ កុំខ្ជិលកុំខូច ច្រវាក់ជាប់ក សុច្ចរិតត្រឹមត្រូវ។ កកាយធរណី បាតាមតែអូវ កុំស្រាស់បន្លា។ មុតជើងមុតដៃ ហើយជេរផ្ដាសា ស្រាស់ដើរមិនរួច។ ទៅដាក់ពីលើ គេថាអែងខូច ប្រដូចមេបា។ បង្ហាប់អោយមាំ នឹងមិនផលា អាយុយឺនវែង។ បើតាមគម្ពីរ ក្រមុំឆ្វេលឆ្វែង លបដាក់ស្រែគេ។ មួយចំរៀកសក់ កើតក្ដីវាយជេរ ព្រោះដីមួយហត្ថ។ ខូចខាតរបស់ អោយចេះប្រយ័ត្ន អោយគិតមួយម៉ោង។ លើកភ្លឺអោយត្រង់ ក្រែងមានប្រហោង ទំនាបទឹកហូរ។ ទឹកព្រែកទឹកបឹង ត្រូវបើកបង្ហូរ បន្ធូរហួសទៅ។ កុំអោយបាក់ជ្រៅ តំកល់ទឹកនៅ ស្រេចនៅត្រឹមថែ។ ទៅដាំទៅដោត ចង់បានផ្កាផ្លែ បង្ហិនខ្លួនអែង។ ឡើងកើតនាំខ្វល់ ក្របីជាប់ស្នែង ភ្ជួរឆ្វេងមិនត្រូវ។ មានស្លឹកវាទុំ ឃ្លាតណាស់ពីផ្លូវ រលួយស្រូវអស់។ បើចង់បានត្នោត អែណាចន្លោះ ជាយជួររបង។ ថែទាំរក្សា មើលគួរសមផង ទៅស្រាស់ខាងក្រៅ។ របងវាដើរ អស់ខោអស់អាវ ពីព្រោះចំការ។ ជិតផ្លូវអ្នកផង កុំរាយបន្លា អោយឆ្ងាយពីផ្លូវ។ ក្រែងយប់អាធ្រាត្រ បើកបរកាត់ស្រូវ រហូតដល់ផ្ទះ។ អ្នកកុំចងកម្ម កខ្វេះកខ្វាស មិនខាតប៉ុន្មាន។ ធ្វើរិកមិនល្អ បាត់ញាតិសន្ដាន មានតែគេស្អប់។ អោយខ្ពើមពាក្យឈ្លោះ ច្រើនមានគេរាប់ កុំធ្លាប់ហ៊ានខ្ចី។ ចង្អេរកញ្ជើ គោសេះក្របី ខ្ចីប្រាក់គេទិញ។ ខែមួយខែពីរ ជាជើងជួញចេញ ពេញជាទ្រព្យអែង។ តែមួយដំណើរ ជជែកទាស់ទែង ចាស់ផ្លាស់ជាថ្មី។ គិតអោយសព្វសុស សាស្រ្ដាបាលី កុំបីចន្លោះ។ កកាយធរណី បំណុលរុំកោះ អស់ស្រែចំការ។ ចិញ្ចឹមគោញី មានត្បិតអុស្សាហ៍ មិនស្មើគំនិត។ សំណូមសូមសាង បុណ្យព្រេងអតិត ទើបកើតសំណាង។ ល្ងង់ល្ងើងឿងឆ្ងល់ ប្រកាន់ម្យ៉ាងៗ ខ្លះអាងគំនិត។ រកប្រពន្ធប្ដី អោយម្ដាយពិនិត្យ ពូជពង្សាវតារ។ កុំជឿខែឆ្នាំ កើតពីមនុស្សចារ ចារតាមសំគាល់។ អំបូរធ្លាប់ខូច ពូជទាល់វាទល់ យើងមើលមិនជាក់។ អាយុវែងខ្លី ពូជភ្លេងអារក្ខ រកអាយុវែង។ ត្រកូលធ្លាប់ខូច យកប្ដីចិត្ដអែង ខ្លាចចិត្ដមេបា។ បើនឹងយកប្ដី មួយអ្នកបាណា មួយអ្នកចង់ស្រី។ លេងផោមលេងអាច់ ជាន់អារក្ខព្រៃ ធ្វើក្រមជំទប់។ មេស្រុកគេប្រើ កំរមានគ្រប់ ជួញប្រាំប្រការ។ លក់សត្វទាំងរស់ បក្សីបក្សា ទេវតាលោកលក់។ យម្ភបាលគេកត់ ប៉ោបៀគ្រប់មុខ ក្រគ្រប់ប្រាំបី។ រកស៊ីម៉េះម៉ស់ គំនិតនោះខ្លី អាងឈ្លោះបំពាន។ រស់ទាំងត្រដរ រកគេសងគ្មាន ទាំងប្រាំបីផ្លូវ។ មិនដែលសង្វាត ប្រចាំរដូវ ព្យាយាមសំលាប់។ អង្រុតឈ្នាងឈ្នក់ ទប់បាំងបាចចាប់ កណ្ដុរកាត់អស់។ ខូចខាតអន្ដរាយ ចង់បានត្រីរ៉ស់ ដើរដេញសំពោច។ ដើរដេញទន្សាយ ច្រើនខ្វះស្រូវពូជ អាងជឿគេស៊ី។ ចងការជឿបុល ច្រើនទឹមគោញី ធ្វើសោះតែខាន។ យប់លៀងអារក្ខ នឹងឈប់មិនបាន កាលមានធុរៈ។ ស្រែកច្រៀងវាយស្គរ គេគ្មានជំពាក់ ដោយសារអោយថ្លៃ។ កំរទាន់គេ ជួលគេពេញថ្លៃ នាំខាតធ្វើការ ស្លាប់ដប់រស់ម្នាក់ ខ្មោចប្រេតដូនតា នឹកគុណអ្នកភ្លេង។ ប្រមូលកនផឹក ស្រវឹងវង្វេង មិនចេះក្រខ្សត់។ ផឹកម្ង៉ៃលុយមាន ចិនគិតតែកត់ យកស្រែបញ្ចាំ។ វាយគោស្ងោរស៊ី អត់បាយរាប់ឆ្នាំ បញ្ចាំកូនទៀត។ ផឹកផុតមេត្ដា ល្ងីល្ងើចេះឆ្លៀត ច្រើននៅខ្ញុំចិន។ វាទុញវាតុះ សំពត់ខើចក្បិន ចិនដួសហៅស៊ី។ ឆ្អែតហើយខំស្វែង ស្រោចខ្ទឹមម្ទេសជី វិលទៅរវាំងផ្ទះ។ ប្រពន្ធពីរបី តែមួយបន្លាស់ កំរមានថ្មី។ ជញ្ជាំងចងហ៊ឹង ម្លូស្លាបារី ចោមរោមរៀនស្នែហ៍។ កើតក្ដីពីក្ដិត អាងមន្ដពូកែ អស់ស្រែត្រពាំង។ បានដោយសីលមន្ដ បានវែកខ្វះឆ្នាំង នៅខ្លះចង្អេរ។ ក្រហេតុពីព្រោះ មិនរម្យដូចគេ មិនហ៊ានហាលមុខ។ ចាំជាតំណ គេដៀលអាពុក ចាំតកូនចៅ។ បើខ្លួនល្ងឹតល្ងង់ កុំខ្លាចអ្នកខ្លៅ កូនអែងកុំភប់។ មើលអោយប្រាកដ តោងមើលអោយគ្រប់ មិនស្ដាប់អូវម៉ែ។ អោយគិតអោយគន់ ប្រាកដតាមខ្សែ មិនដែលចេះក្លាយ។ ដើមក្រូចផ្លែក្រូច មិនអត់សាហាយ ពីម្ដាយដល់កូន។ ពូជសាំងនិងប្រុស ពីតាដល់ដូន ពីដូនដល់ចៅ។ អាក្រក់ហើយស ប្រដូចតាមផៅ មិនសូវខុសខាន។ ធ្វើស្រែចំការ ធ្វើម្ដងទៀតបាន ប្រមើលទឹកភ្លៀង។ អោយគយអោយគន់ ពូជថោកល្មមវាង នាងកុំប្រសព្វ។ បើបានជាខុស កំរមានភ័ព្វ ដូចស្រែចំការ។ អាពុកចំណាំ កុំស្ដាប់អាចារ្យ កុំការប្រធួន។ លឺស្គរឆ្លើយគ្នា របងដោយខ្លួន ថាសុខសប្បាយ។ យូរណាស់៤ឆ្នាំ រស់ម្នាក់មេម៉ាយ មិនឃើញអាពុក។ ស្លាប់ចោលកូនខ្ចី កំរពេញមុខ បែកគ្នាខ្ចាត់ខ្ចាយ។ បើនឹងយកប្ដី បន្លែងនឹងម្ដាយ ស្ដាយខ្លួនក្រមុំ។ ប្រពន្ធដើមស្លាប់ បំរុងតែយំ ព្រួយចិត្ដម៉ែអូវ។ ពិបាករកស៊ី ផ្គាប់ចិត្ដមិនត្រូវ ខ្លួនអែងស្លាប់ទៀត។ កូនអើយចាំចុះ ស្រីនោះបង់មារយាទ ខ្ចប់គ្រប់ជាបី។ គ្រោះដល់ស្លាប់ខ្លួន ប្រុសក្នុងលោកិយ ស្លាប់រស់រូបមួយ។ រំពឹងមីងមា មិនក្រគេជួយ រត់ចូលអោយប្រើ។ កុំយកធ្វើប្ដី ស្រីគេគ្រាន់បើ អាងលែងប្រពន្ធ។ កុំយកអោយសោះ ស្រីកើតទុក្ខធ្ងន់ ចំណាំមិនខុស។ ចាស់ទុំគេប្ដូរ សុខសាន្ដអិតឈ្លោះ អាយុយឺនយូរ។ ថោករាសីខ្លួន សមហៅគេពូ ម៉េះម៉ស់នឹងល្បែង។ ហៅស្ដីនិយាយ ស្រដីអិតក្រែង អែងមើលងាយជេរ។ ប្ដីទុកស្មើបង ចង្រៃរាល់ខែ ច្រើនខាតគ្រាប់ស្រូវ។ ពាក្យចាស់លោកចង ប្រតិបត្ដិអោយត្រូវ ទេព្រិក្សរក្សា។ ធំស្រេចនឹងស្រី ស្រីអត់លក្ខិណា ព្រោះរិកប្រពន្ធ។ ទេវតាពុំនាក់ ចង្រៃទូរជន លើសលុបលើប្រុស។ វាយកូនជេរស្ដី រឹតរករឿងឈ្លោះ រង្គោះធនធាន។ ចេះខ្ពើមពាក្យឈ្លោះ ចេះខ្លាចចេះហ៊ាន កាចមានប្រាជ្ញា។ ចំណាំទុកចុះ គួរស្ដាប់ពុទ្ធដិកា គាថាបួនបទ។ បើចង់ឈ្នះកាច អោយប្រឹងខំអត់ វាស្បថលែងខឹង។ ស្ដីលេងឡេះឡោះ អោយចំត្រង់ហ្នឹង ខ្លាចយើងខាងក្រោយ។ ក្រដេក្រដាញ់ ហុចវាញយៗ ក្នុងតែវាដឹង។ ប្រាជ្ញាអោយមុត កើតខាតដ្បិតខឹង កាន់ច្បាប់ទាំងបួន។ កុំតបតទល់ កូននោះសុខខ្លួន លែងជួបមួយជាតិ។ មកនៅចំណូល កុំយកខ្លួនបៀត អសារអិតការ។ បើអោយស៊ីចុក ក្រែងខុសសន្យា រើរែករត់បាត់។ ខុសពីមារយាទអែង វាខឹងក្ដៅក្ដាត់ បំភ្លាត់អែងបាន។ គួរកូនពិនិត្យ គួរខានអោយខាន មានពីរចំណែក។ ចិត្ដល្អក្រខ្លួន មិនក្រយូរពេក ក្នុងតែនឹងមាន។ ចាំទុកជាក្បួន កំសត់អត់ឃ្លាន ហ៊ានអោយជឿខ្ចី។ តឹងតឿនញយៗ អស់ទាំងទ្រព្យថ្មី រវល់ក្ដីខាន់ថែ។ មេត្រីជាញាតិ ត្រលប់កាច់កែ ដកហូតមិនបាន។ ក្ដីទាល់តែក្រ របរក៏ខាន ទំរាំចាញ់ឈ្នះ។ ចងការជឿខ្ចី កុំភ្លេចច្បាប់ព្រះ ប្រទាញសងខាង។ បើនឹងឈឺឆ្អាល កាចកុំក្អេងក្អាង ខ្មោចខាងវាស្អប់។ ស្វែងរៀនរកគ្រូ អោយប្រឹងខំផ្គាប់ ត្រលប់ជាមាន។ អ្នកស្វែងចំណេះ សាច់សិល្ប៍របៀន ព្រោះចិត្ដអាក្រក់។ គ្រូជេរប្រដៅ ភូតភរកុហក មិនខំធ្វើស្រែ។ ឆក់បានតិចតួច ត្រូវគុកច្រើនខែ ខូចកេរ្ដិ៍ដល់អូវ។ ចចើងចង់លាភ លោកអានតំរូវ ត្រូវតាមតំរាយ។ ចង់បានប្រពន្ធ សូកធ្វើចៅហ្វាយ ចាយប្រាក់រាជការ។ លួចបានដោយស្ងាត់ កាលៃបោះត្រា រក្សាផែនដី។ ធ្វើបាបបានបុណ្យ កាប់អិតប្រណី ព្រោះបុណ្យធ្វើបាប។ កុំសាងអោយសោះ អោនលុតអោនក្រាប មានទេវតាជួយ។ ស្ថិតសព្វព្រឹក្សា អែណានិមួយ ចំណាំស្គាល់មុន។ រាជការបារាំង នៅរងសោយទុក្ខ ទាំងពីរកន្លែង។ មានខ្សោយមានខ្លាំង គេផ្ចាលអិតក្រែង ថាលានកោដិឆ្នាំ។ គួរចាលគួររាង ដរាបខ្លាចកម្ម បណ្ដាំសាសនា។ ក្រលាប់អស់ហើយ រាំងខែវស្សា ត្រីស័កនេះអែង។ រកាពីមុន ជនគ្រប់កន្លែង ធ្វើស្រែមិនបានផល។ វិសាខភ្លៀងធ្លាក់ ងងឹតព្យុះខ្យល់ ពេញវាលតូចធំ។ ដើមឈើទាបខ្ពស់ រលើងទាំងគុម្ព ផ្ដួចដុះជាថ្មី។ រាំងរីងរហូត ស្លាប់មនុស្សប្រុសស្រី ធ្វើស្រែស្រូវបាន។ រលីងក្បាលក្រាញ់ រាលសព្វស្មសាន រលួយស្រូវអស់។ រាជការគេប្រើ បញ្ចាំកេរ្ដិ៍កោះ ដាច់ពោះក្សិណក្ស័យ។ ស្រលះពពក សុរិយាល្ងាចថ្ងៃ ឃើញសត្វអ្វីហោះ។ ចាស់ក្មេងមើលច្រូង ធ្លាក់ចំចន្លោះ មិនដឹងទៅណា។ ខែបុស្សឆ្នាំវក វាស់បែងក្រឡា ត្រូវសែសឹបថាំង។ ត្រូវហូតមួយទុក បង្ហូរដាក់ឃ្លាំង ក៏ជាប់ពន្ធដែរ។ កូនអើយខំប្រឹង នៅក្នុងអូវម៉ែ ថាអោយបង់ប្រាក់។ កើតមកលើដី ផ្សំគ្នាទុកដាក់ បង់ថ្លៃរាជការ។ ចាប់គោខ្មៅស តំរូវយ៉ាងណា រហូតរាល់ឆ្នាំ។ សប្បាយតែភ្នែក កុំភ្លេចបណ្ដាំ ត្រីម៉ាំលែងថោក។ អំបិលស្ករស្រូវ រាស្រ្ដយើងល្មមយក គួរយកគួរខាន។ គួរដាស់ដីដាំ កុំដេកឈប់ខាន ម៉ែអូវដូនតា។ កុំអាងខ្ជិលជោក ខំរៀនធ្វើការ មានមាត់ចេះស្ដី។ រៀនបោះកប្បាស ត្រសារពាត់រវៃ កុំបីចន្លោះ។ អោយចាស់បង្ហាញ លាយសូត្រអំបោះ ឈ្មោះការជាស្រី។ អញ្ជុលចេសចាក់ ក្ដារមូរក្ដារកី មុខប្ដីជាប្រុស។ ការអ្វីក្រៗ ស្គាល់ត្រូវស្គាល់ខុស គ្មានមនុស្សចេះដឹង។ ដេកយប់រលឹក កាន់ការកាលនឹង ទាំងប្រុសទាំងស្រី។ ជីរម្ទេសខ្ទឹមខ្ញី ចំណីគ្រប់ឈ្មោះ ជុះចោលទទេ។ ជុះដាក់ដីយើង ត្រូវមាត់ក្មេងជេរ ល្មមមាត់ជុះទៅ។ ជ្រៀតសិតអោយសព្វ ចាក់ចិត្ដអោយជ្រៅ ដូរស្រូវអង្ករ។ មួយព្រួយចង់រស់ វានាំអោយក្រ តជាទំនុក។ កូននៅខ្ញុំចិន គ្មានស្រូវជង្រុក នេះមុខមេក្រ។ កំលោះក្រមុំ ថានៅបែបស ត្រដរចង់ថ្កើង។ រឹងរឹតកើតចោរ ចើតម៉ើតចើតម៉ើង ចាយរហែកនៅដៃ។ ព្រោះមនុស្សអិលូវ ក្រលែតក្រលៃ សព្វសត្វនានា។ ស្រីក្លែងធ្វើប្រុស មិនស្គាល់មីងមា កាប់គ្នាអិតក្រែង។ គោចងត្រដោកសេះ ប្រុសពាក់អាវវែង ធ្វើអែងអ្នកគ្រាន់។ សេះទឹមនឹងគោ ចង់បានមួយពាន់ ចាក់កាប់ជាប់គុក។ ច្រើនទៅជាចោរ ប្រយោជន៍ទៅមុខ ដំណកូនចៅ។ រាជការនិរទេស ខំប្រិតប្រដៅ ថោកផៅត្រកូល។ ផ្លូវច្បាប់ល្អៗ អ្នកកុំដើរចូល លង់ផុតគំនិត។ ស្រលាញ់ស្និតស្នាល ឈានចូលអោយជិត មិនអិតអំពើ។ ច្រើនគ្មានគេកោត គេជួយទាំងស្ទើរ ច្រមុះចុះក្រោម។ ក្រមុំសាវខ្ចី ឆូវឆប្រលោម កុំព្រមដោយងាយ។ បើចិត្ដស្រលាញ់ បើខឹងកុំធ្លាយ កុំងាយធ្វើស្និទ្ធ។ កុំអាងអួតជេរ កុំរវល់ធ្វើស្និទ្ធ គិតចូលដណ្ដឹង។ មើលមុខមើលក្រោយ កុំខ្លាចម្ដាយខឹង ពិបាកចាយណាស់។ កុំខ្លាចអត់ប្ដី កុំរើសអិតខ្មាស មិនខ្វះគេស្ដី។ ទាន់ផើមនៅតូច ប្រាប់គ្នាស្រីៗ ក្នុងតែគេដឹង។ មារយាទចេះតែខូច ជេរគេត្រង់ហ្នឹង យកថ្មសង្កត់។ អាក្រក់តែគូទ ម្នះរឹងហ៊ានស្បថ ធ្លាក់ទៅអវចី។ ប្រាជ្ញប្រាមប្រដៅ ស្លាប់ពីរស្លាប់បី ស្មើរំលាយព្រះ។ ខ្វិនជើងខ្វិនដៃ អនិច្ចារូបណាស់ តកូនតចៅ។ សុសសព្វដល់ម្ដាយ នរកឋានក្រៅ ស្លាប់ទៅរស់ទៀត។ ព្រះអង្គសំដែង ហេតុកម្មមិនឃ្លាត ហែកកូនអែងស៊ី។ ធម៌លែងសន្ដោស មិច្ឆាទិដ្ឋី គេគ្រៀវគេចាក់។ ហេតុផលសេសកម្ម ជាគមជាគាក់ ជាអ្នកអិតប្ដី។ ជួយនាំរំលូត មិនឃើញរស្មី ទាំងម្ដាយទាំងកូន។ ធម្មតាចោរកាច ទាំងអស់បងប្អូន កាត់កាលលែងរាប់។ កើតទាន់សាសនា កុំបីអោយធ្លាប់ បរលោកលោកិយ។ បើនឹងរៀបរាប់ ខុសគាប់នៅស្ដី ខុសត្រូវនៅកាយ។ ការកេរ្ដិ៍អោយជិត កុំប្រែក្លែងក្លាយ វាតែងអោយទុក្ខ។ ទាស់តែម្នាក់អែង មានតែពីរមុខ មួយនាលោកិយ។ កើតពីមោហោ កតញ្ញូខន្ដី ទៅកាន់បរលោក។ អោយអស់កូនចៅ កូននឹងមារយាទថោក ក្នុងចតុបារាយ។ សុខខ្លួនរហូត សង្កត់ក្នុងកាយ កំរកាន់បាន។ ចិត្ដនៅម្នះរឹង ខ្ជិលខ្វល់ឈប់ខាន ថាគ្មាននិស្ស័យ។ មានចិត្ដជាមុន ពីជើងពីដៃ ឈ្មោះហៅសំណាង។ រាល់រូបប្រុសស្រី ប្រទាញសងខាង តែងតាមទៅមក។ បើល្ងង់អោយរៀន សង្វាតជ្រៀតជ្រក រក្សារូបកាយ។ ជាទីសណ្ដាប់ កុំបីនឿយណាយ និដ្ឋិតំចែងចប់។ អាចារ្យង៉ុយខ្ញុំ រំលងពុំគាប់ សុសសាយសេចក្ដី។ ឈ្មោះច្បាប់បណ្ដាំ មិនហៅបាលី ទាំងពីរកន្លែង។ ចេះចាំធម៌អាថិ កុំថាជាល្បែង អោយក្មេងវាភ័យ។ កុំថាខ្ញុំអួត ខ្ញុំតែងច្បាប់ថ្មី អេវំចប់ហោង។ | បង្គំនឹកគុណ គុណគាប់មហាធ្ងន់ អោយធម៌កេសា គុណតួអក្ខរា កគិតកាព្យថ្មី តូចក្ដីធំក្ដី យកឆ្កួតធ្វើជា ព្រហើនពានពារ អាងកាប់អាងចាក់ អាងគុកច្រវាក់ អាងនោះមិនល្អ ប្រមាណតំណ មានតែកើតទុក្ខ ដំណែលអាពុក កុំធ្វើបំពារ មនុស្សចោរប៉ោបៀ យកគេជាញាតិ រាប់រើសមារយាទ កុំភ្លាត់ខុសផ្លូវ ឃើញចាស់សក់ស្កូវ ខ្លាចតាខ្លាចយាយ ពាក្យពិតទំនាយ កំរពិរោះ ទាយអោយសក្ដិយស ហេតុខ្លួនអោយដឹង សំលក់អោយប្រឹង ស្មារតីអោយមាន ចង់បានរបៀន អែងមើលមិនច្បាស់ លោកស្អប់អ្វីណាស់ ភ្លាត់ខ្លួនអន្ដរាយ អាពុកឬម្ដាយ ព្រួយខ្លួនប្រយ័ត្ន ស្មើថ្លើមប្រមាត់ ដែលលោករាប់អាន អែងស្អប់មិនបាន កុំបាច់សំអាត ចូរចៅសង្វាត ពាក្យចាស់អុបមា កុំស៊ីត្រង់ណា ផ្ដួចទោសកើតប្ដឹង សាច់ថ្លើមសួតឆ្អឹង ប្រពន្ធកូនចៅ ខ្ញុំស្រីខាងក្រៅ កុំលលូកលាន់ កុំភប់កុំភាន់ គាប់នឹងរាជការ ព្រះហ្លួងអុកញ៉ា កតញ្ញូ ខន្ដី ជំនុំកាត់ក្ដី ទោសោមោហោ កុំស្អប់ត្រង់ណា បញ្ចូលអោយបង់ កូនអើយផ្ចិតផ្ចង់ ធ្លាក់ទៅអវចី គាប់ពីលោកិយ៍ អ្នកម្ខាងមើលងាយ កុំជេរកុំវាយ តណ្ហាស្រីប្រុស លួងលោមបញ្ចុះ ប្រាជ្ញាគ្នាខ្លី បើកាន់ច្បាប់ថ្មី កុំប្រែក្រលាស់ កុំធ្វើអ្នកណាស់ គ្រូសូត្រអក្សរ កុំជជែកត កុំអើអែងអញ គេដៀលផ្ចាលផ្ចាញ់ ពោលពាក្យពិរោះ កុំឆ្លៀតនាំឈ្លាះ គួរគិតប្រមុំ ផ្សែងពួតជាដុំ កុំចោលខ្មែរយើង កុំពាក់ស្បែកជើង លំអុតអោនអង្គ កាន់ច្បាប់ស្រុកហ្វង្ស៍ ហួសមេហួសបា សង្ខេបនិដ្ឋិតា គូរវាសឆ្លកឆ្លាក់ ខំរកមាសប្រាក់ កុំថ្នមរូបកាយ បើចង់សប្បាយ មានក្រតាមភ័ព្វ តែខ្ជិលច្រើនជាប់ ទំនិញឡើងថ្លៃ សញ្ជឹងយប់ថ្ងៃ អោយមាំអោយស្ទាត់ បើចេះប្រាកដ កុំថារងាក្ដៅ កុំដេកតែខ្លៅ រិះរកតំរាប់ រៀនស្ដីរៀនស្ដាប់ មិនដែលចេះអែង គិតគ្រប់កន្លែង កុហកឆូវឆ កាន់មារយាទល្អ ធ្វើស្រែយកស្រូវ លើកភ្លឺជិតផ្លូវ ដឹងចៀសទៅណា កូនម្ដាយអាណា ទោះធំទោះតូច ជេរដៀលដល់ពូជ គាប់ភ្នែកទេវតា កើតសាធុការ ដែលលោកសំដែង កុំលើកដីអែង ធ្លាក់ទៅនិរយេ មិនដែលសុខទេ អស់ទ្រព្យសម្បត្ដិ ពាក្យអូវមួយមាត់ កុំលើកអោយកោង លើកមើលទំនង ទឹកវាលទឹកអូរ អ្នកក្រោមកុំថ្ងូរ ឆាប់លើកឆាប់ទប់ បើចង់បានស្រូវ ពីលើភ្លឺស្រែ ដាំដុះដង្ហែ ធាងលូតឡើងវែង ទទើសទទែង វាជ្រុះក្នុងស្រូវ ទំរាំតែទៅ ដាំដោយកៀនកោះ ដាំជារបស់ យូរៗស្រាស់ម្ដង កុំបើកមុជឆ្លង អ្នកម្ខាងវាក្ដៅ ខឹងអស់ញាតិផៅ គេទៅណាៗ កាប់ឆ្កេះទាត់ឆ្ការ ខ្លះមកខ្លះទៅ ជេរម្ដាយតាមផ្លូវ មានពៀរច្រើនណាស់ សូវចោលដីខ្លះ ច្រើនកើតរអោស្ថាន អិតគេរាប់អាន ទើបបានជាគាប់ បើខ្លួនអិតទ្រព្យ កន្ដាំងតៅល្អី បើបានជាខ្ចី សងប្រាក់គេវិញ អែទ្រព្យនោះមិញ មិនយូរអង្វែង សងគេមិនលែង កុំអោយសល់អ្វី បរលោកលោកិយ ធ្វើជាគ្រហស្ថ ច្រើនគេដាក់ខ្នោះ ថែទាំព្យាបាល អ្នកមានប្រាជ្ញា កកើតពីគិត កើតរូបគំនិត ទាស់ទែងក្អេងក្អាង ខ្លះអួតសំណាង អោយរកស្រុកជិត អោយត្រឹមត្រូវពិត កុំជឿតំរា ពីដូនពីតា វាខូចរាងរាល់ កុសលអកុសល យើងមើលមិនច្បាស់ បើម្ង៉ៃបង់ប្រាក់ វាខូចមិនលែង មិនគិតកោតក្រែង អោយមើលកិរិយា មួយអ្នកផឹកស្រា ច្រើនអាយុខ្លី មួយគឺមន្រ្ដី ទាំងថ្ងៃទាំងយប់ មួយទៀតកុំភប់ មិនចេះអនិច្ចា ព្រាត់មេព្រាត់បា នៅស្ថានរក កូនអើយចាំទុក ច្រើនជាងស្រីៗ ប្រពន្ធជេរស្ដី ទាំងអត់ទាំងឃ្លាន ហេតុនេះកុំរៀន ធ្វើស្រែបានស្រូវ វង្វេងខុសត្រូវ គ្រប់គ្រឿងប្រដាប់ ចោលស្រូវកណ្ដាប់ មិនស្ដាយស្រណោះ ខែភ្លឺរវល់ឆ្លុះ ដើរចងសន្ទូច ធ្វើបានតិចតួច មួយឡើងជាពីរ ធ្វើស្រែមួយពីរ ឈឺឆ្អាលសន្ដាន គេរករាប់អាន មិនបានលុយកាក់ ពឹងបានម្នាក់ៗ ដ្បិតដេកដល់ថ្ងៃ ចំណេះចង្រៃ ថ្វាយចេកថ្វាយស្រា មិនដែលអ្នកណា ធ្វើភឿននឹងក្មេង ចំហរអួតក្អេង ផឹកម្ង៉ៃលុយអត់ ផឹកដល់កំណត់ មិនគិតខ្លាចកម្ម អស់ស្រែបញ្ចាំ ផឹកជ្រុលហួសមាឌ ម្យ៉ាងផឹកផុតមារយាទ ចាក់កែវផឹកសិន ទំរាំបាយឆ្អិន ខំលើកខំលី ខ្ញុំចិនម្ង៉ៃពីរ ថាអែងអ្នកណាស់ ពាក់អាវបំណាស់ ស្លាធ័របាយសី កំលោះពីរបី ព្រួយចិត្ដម៉ែអូវ ត្រូវគុករាប់ខែ ដោយស្ងាត់កំបាំង បានល្អីកន្ដាំង អាពុកម្ដាយជេរ អង្គុយវេះវេរ តជាទំនុក កូនអើយចាំទុក ស្ដាប់ចាស់ប្រដៅ បើមនុស្សឆោតឆៅ គួរយកគួរឈប់ កុំចេះតែងប់ អោយមើលថួនថែ បីដូចឈើផ្លែ ដើមស្វាយផ្លែស្វាយ ពូជស្រីមេម៉ាយ ទាំងអស់បងប្អួន ពូជល្អសុទ្ធសូន្យ មារយាទល្អហើយខ្មៅ ចាស់ចង់ប្រដៅ ស្ដាប់មហាសង្រ្កាន្ដ ធ្វើតាមប្រមាណ រើសរករូបរាង រូបល្អរិកល្អៀង ខុសទាល់ថ្ងៃងាប់ មានខុសមានគាប់ ទុកជាតំរា បើនឹងរៀបការ ប្រទប់ប្រទួន អាចារ្យអាងក្បួន ព្រាត់ប្រាស់អន្ដរាយ កូនឃើញតែម្ដាយ ប្ដីនៅរងទុក្ខ កូននិងអាពុក កុំយកពោះម៉ាយ អាណិតរូបកាយ មានកូនតូចធំ ច្រើនឈ្លោះជំនុំ រញាំរញ៉ូវ បីបួនរដូវ កុំយកខ្លួនបៀត ប្រុសព្រួយខ្ចប់ធាតុ មេម៉ាយខាងស្រី ស៊ូនៅអត់ប្ដី រកស៊ីមិនព្រួយ បងប្អូនកូនក្មួយ មិនគាប់ប្រសើរ ពោះម៉ាយក្លាយដើរ ហៅប្រុសទូរជន ហៅមួយជំនាន់ ល្មមព្រមយកចុះ ចំរើនរូបរស់ រកស៊ីមិនធូរ ច្រើនខ្ជិលមូទូ ហៅហងហៅអែង យល់គេប្អូនអែង ប្រពន្ធស្មើម៉ែ រកស៊ីធ្វើស្រែ ទុកប្ដីស្មើអូវ រាសីគង់នៅ គត់គង់ភរិយា ប្ដីខ្ជិលអុស្សាហ៍ កបកើតទ្រព្យធន ជួរជាតិលើសលន់ មិនដឹងត្រូវខុស អសោចសាយសុស ចេះទ្រាំអត់ឃ្លាន ចេះខ្មាសចេះអៀន ទុកជាតំរា ព្រះអង្គទេសនា យកស្លូតសង្កាត់ វាជេរវាហត់ កុំធ្វើជាដឹង ឃើញរិកយើងរឹង សុំអ្វីមិនអោយ តិចដោយច្រើនដោយ អោយគិតថ្លែងថ្លឹង កូនអើយខំប្រឹង កើតទាស់គុំគួន ទោសទាស់លែងជួន ញ៉េះញ៉ាស់ធ្វើញាតិ វាទូលទៅទៀត អោយដោយមេត្ដា កើតទាស់កាលណា មិនប្រុងប្រយ័ត្ន គុំគួនដោយស្ងាត់ ច្បាស់សុំរាប់អាន ត្បិតពាក្យបុរាណ នេះពាក្យមួយប៉ែក ឆ្នាំនេះឆ្នាំ(ស្អែក?) ជាក្បាលនិទាន មិនស្គាល់ពោះវៀន ខឹងប្ដឹងកើតក្ដី ស្គមគោក្របី សំដីខ្ចីស្រែ រំលងឆ្នាំខែ អស់ឆ្នាំងអស់ចាន ដឹងអស់ប៉ុន្មាន មើលមុខអោយច្បាស់ តាមតែប្រទះ សប្បុរសមើលយ៉ាង ក្រែងគ្រោះសំណាង ស៊ូកុំស្ដាយទ្រព្យ ចេះមន្ដសាយសព្វ ចេះដ្បិតខំរៀន អ្នកខ្សត់អត់ឃ្លាន ខឹងលបសំលក់ ស៊ូប្លន់លួចឆក់ បានគ្រាន់បើដែរ អាក្រក់ដល់ម៉ែ រែងបាត់ធនទៅ រិកមនុស្សអិលូវ ចេញជួញស្រុកឆ្ងាយ ចង់ថ្កើងសប្បាយ អាងមានប្រាជ្ញា ទាស់ភ្នែកទេវតា គឺបុណ្យមន្រ្ដី បានបុណ្យមន្រ្ដី ចៀសវាងដរាប បើក្រដុនដាប រងោករងួយ ទេវតាពុំជួយ គេចាប់ដាក់គុក សោយទោសនរក មានខ្លីមានវែង ព្រះអង្គសំដែង គួរចងគួរចាំ គួរកាន់សីលប្រាំ មិនដូចដូនតា ឆ្នាំវករកា អែកស័កជាក់ស្ដែង ទាំងគេទាំងអែង ពីររោចសំគាល់ ភ្លៀងជន់ពេញថ្នល់ រលុះរលំ ទើបគ្រាប់វាផ្ដុំ គ្រប់ឆ្នំាទាំងបី ខាលថោះអស់ភ័យ ត្រូវតាមបុរាណ អ្នកស្ទឹងប៉ុន្មាន ទាំងចាស់កំលោះ គ្មានអ្វីស៊ីសោះ កើតមានសម័យ អុត្បាតង្រៃ បានឃើញទាំងអស់ បាត់ឈឹងសូន្យសោះ លែងមានប្រាជ្ញា ដីមួយហិតា ដប់ជូនបារាំង ពូជពីរកន្ដាំង ជាតិអែងជាខ្មែរ រាជការប្រិតប្រែ ខំរកលុយកាក់ គ្រាន់ទិញស្លៀកពាក់ ដុតដែកបោះត្រា នឹងកើតអស្ចារ្យ ក្នុងចិត្ដរងកម្ម កប្បាសសូត្រថ្នាំ មានទៅមានមក ល្មមរេលៃលក ធ្វើដៃអែងបាន កុំចោលបុរាណ ទៅឈ្ងោកចិនផ្សារ បើគ្មានប្រាជ្ញា ថ្ពេចមូរសំលី ហូលគោមគាតក្ដី បង្ហាត់ទាំងអស់ កុំទិញគេសោះ ព្រហូតជាបី ត្រល់ខ្នាររិស្សី ខំរៀនទៅចុះ ចាស់ស្លាប់រលស់ រឹតក្បិនអោយតឹង កូនអើយខំប្រឹង មានដីដាំចុះ គ្រឿងស៊ីឆ្អែតពោះ កុំជុះដីគេ ដីសល់ទំនេរ កុំអោយសល់នៅ ដាំចេកអំពៅ មួយព្រួយចង់ល្អ ចាំជាតំណ ព្រោះម្ដាយអូវពុក កូនអើយចាំទុក ស្លៀកពាក់ចង់ល្អ ទើបគ្រាន់អន់ក្រ ច្រើនឡើងច្រើនឡើង ក្រដាស់យ៉ាងស្ដើង អុត្បាតចង្រៃ ក្រលាស់សាសន៍សៃយ ប្រុសក្លែងធ្វើជ្វា បុណ្យទានការងារ ប្រុសៗដុះស្នែង សារុងហៀរកែង ចាក់ហ៊ោលាន់ៗ បរគោជល់មាន់ ប្រកាសហាមទុក ចាំជាទំនុក កំចាត់ចេញទៅ កុំលោភល្ងង់ខ្លៅ អ្នកខំប្រមូល ហៅផ្លូវមិនស្រួល ឈឺឆ្អាលដោយពិត យកធម៌ជាមិត្រ ឈឺគ្មានគេមើល មិនដែលឡើងលើ រៀនឆោតអោយល្មម មើលរូបមើលឆោម កុំចេញនិយាយ កុំរោះកុំរាយ ក្រែងប្រុសឈឺចិត្ដ ប្រុសនឹងអាណិត អាក្រក់ខ្មៅឆ្អឹង កើតកូនមកតឹង កុំភ័យខ្លាចចាស់ ខ្លួនល្អស្រលះ ខែពីរខែបី កុំលាក់ធ្វើអី មាត់ចេះតែខឹង ជេរហើយខំប្រឹង អួតល្អតែមាត់ ទោសនេះនឹងភ្លាត់ ហៅបារាជិកស្រី រំលូតកូនខ្ចី កខ្វេះកខ្វាស អាក្រក់កេរ្ដិ៍ខ្មាស ដល់ពូជពង្សផៅ គេស្រុះទឹកក្ដៅ ថាម៉ឺនសែនជាតិ អត់ឃ្លាតគ្មានញាតិ សោយទុក្ខវក់វី កើតជាជ្រូកញី កើតជាមនុស្សខ្វាក់ ខ្ទើយឆ្កួតអបលក្ខណ៍ រំលាយកូនខ្ចី ត្បិតចិត្ដតិរ្ថិយ មិនដែលស្ងាត់សូន្យ មេបាតាដូន ហៅមហាមានភ័ព្វ គួរខំរៀនផ្គាប់ រាល់រូបប្រុសស្រី គំរប់ជាបី គំនិតអោយឆ្ងាយ ធម្មតាសប្បាយ ដល់ម្ដាយអូវពុក មួយនៅនរក រាល់រូបប្រុសស្រី នេះជាបាលី ប្រព្រឹត្ដរៀនយក នឹងធ្លាក់ជ្រុលជ្រក ដរាបវែងឆ្ងាយ ជាតិជនទាំងឡាយ ប្រឹងរកកម្មដ្ឋាន បន្ទោសបុរាណ មាត់ជាបច្ច័យ សន្សំសព្វថ្ងៃ មានចិត្ដមានអាង រូបនៅតេងតាង បើគ្មានអោយរក ជ្រើសរើសរៀនរក សណ្ដានទាំងឡាយ សង្ខេបបរិយាយ បង្គំម្រាមដប់ ពុំគួរសមសព្វ កូនចៅប្រុសស្រី បរលោកលោកិយ ប្រាកដជាក់ស្ដែង ដ្បិតពាក្យខ្ញុំតែង ប្រាជ្ញាខ្ញុំវៃ អស់អាថិសេចក្ដី |
0 nhận xét:
Post a Comment