សូមអរគុណ!ចំពោះប្រិយមិត្តទាំងអស់បានចូលរួមទស្សនាក្នុង: Http://khmerbudvn.blogspot.com

Friday, December 25, 2009

ត្រៃសិក្ខា

គុណជាតិដែលបព្វជិតត្រូវសិក្សាហៅថាសិក្ខា មាន ៣យ៉ាងគឺ សីល១ សមាធិ១ បញ្ញា១។
o ១ - ការសង្រួមកាយ វាចាដោយប្រពៃហៅថា សីល។
o ២ - ការរក្សាចិត្ដអោយស្ងប់រំងាប់ហៅថា សមាធិ។
o ៣ - ការដឹងច្បាស់ក្នុងកងសង្ខារហៅថា បញ្ញា។
អាបត្ដិ
ទោសដែលកើតឡើងព្រោះសេចក្ដីល្មើសវិន័យបញ្ញាត្ដិ ដែលព្រះសម្មាសម្ពុទ្ធទ្រង់ហាមហៅថា អាបត្ដិ អាបត្ដិនោះ
ពោលដោយឈ្មោះមាន៧យ៉ាងគឺ៖
o ១ - បារាជិក បើភិក្ខុត្រូវហើយត្រូវដាច់ចាកភិក្ខុភាវៈ។
o ២ - សង្ឃាទិសេស បើភិក្ខុហើយត្រូវចូលបរិវាសកម្ម ទើបរួចចាកអាបត្ដិបាន។
o ៣ - ថុល្លច្ច័យ
o ៤ - បាចិត្ដិយ
o ៥ - បាដិទេសនិយ
o ៦ - ទុក្កដ
o ៧ - ទុព្ភាសិត អាបត្ដិទាំង៥យ៉ាងនេះ បើភិក្ខុត្រូវហើយត្រូវសំដែងចំពោះមុខសង្ឃ រឺគណៈរឺបុគ្គល
ទើបរួចចាកទោសបាន។

0 nhận xét:

Post a Comment

 
Powered by Blogger