សូមអរគុណ!ចំពោះប្រិយមិត្តទាំងអស់បានចូលរួមទស្សនាក្នុង: Http://khmerbudvn.blogspot.com

Friday, December 25, 2009

អធិករណ ៤យ៉ាង

១ - ការវិវាទថា«នេះជាធម៌ជាវិន័យ នេះមិនមែនជាធម៌ជាវិន័យ ហៅថា វិវាទាធិករណ»
២ - ការចោទគ្នាដោយអាបត្ដិនោះៗ ហៅថា អនុវាទាធិករណ។
៣ - អាបត្ដិទាំងពួងហៅថា អាបត្ដាធិករណ។
៤ - កិច្ចដែលសង្ឃគប្បីធ្វើហៅថា កិច្ចាធិករណ។

អធិករណសមថ

ធម៌សំរាប់រំងាប់អធិករណ៍ទាំង៤ យ៉ាងនោះហៅថា អធិករណសមថ អធិករណសមថមាន ៧យ៉ាងគឺ៖
១ - ការរំងាប់អធិករណ៍ទាំង៤យ៉ាងនោះ ក្នុងទីចំពោះមុខសង្ឃ ក្នុងទីចំពោះបុគ្គល ក្នុងទីចំពោះមុខវត្ថុ ក្នុងទីចំពោះមុខធម៌ហៅថា សម្មុខាវិន័យ។
២ - ការដែលសង្ឃសូត្រប្រកាស អោយសម្មតិដល់ព្រះអហន្ដថា លោកជាអ្នកមានសតិពេញបរិបូណ៌ ដើម្បីមិនអោយអ្នកណាមួយចោទលោកដោយអាបត្ដិហៅថា សតិវិន័យ។
៣ - ការដែលសង្ឃសូត្រប្រកាស អោយសម្មតិដល់ភិក្ខុឆ្កួត ដែលបានជាអំពីឆ្កួតហើយ ដើម្បីមិនអោយអ្នកណាចោទដោយអាបត្ដិដែលលោកធ្វើក្នុងកាលកំពុងឆ្កួតហៅថា អមូល្ហវិន័យ។
៤ - ការប្រាប់អាបត្ដិតាមប្ដេជ្ញារបស់ចំលើយ ដែលឆ្លើយតាមពិតហៅថា បដិញ្ញាតករណ។
៥ - ការវិនិច្ឆ័យយកតាមពាក្យ របស់មនុស្សច្រើនជាប្រមាណហៅថា យេភុយ្យសិកា។
៦ - ការដាក់ទោសដល់អ្នកដែលខុសហៅថា តស្សបាបិយសិកា។
៧ - ការផ្សះផ្សាអោយអត់អោនគ្នាទាំងពីរចំណែក មិនបាច់ជំនុំជំរះសេចក្ដីដើមហៅថា តិណរត្ថារក។សិក្ខាបទក្រៅពីនេះ ដែលលើកឈ្មោះឡើងជាអាបត្ដិថុល្លច្ច័យខ្លះ ទុក្កដខ្លះ ទព្ភាសិតខ្លះជាសិក្ខាបទដែលមិនមានក្នុងបាតិមោក្ខ
។ បព្វជិតជាសិក្ខាកាមត្រូវសិក្សាតាមលំដាប់កាលរបស់ខ្លួនអោយចេះចាំនូវ សិក្ខាបទទាំងនោះតទៅទៀតចុះ។

0 nhận xét:

Post a Comment

 
Powered by Blogger