សូមអរគុណ!ចំពោះប្រិយមិត្តទាំងអស់បានចូលរួមទស្សនាក្នុង: Http://khmerbudvn.blogspot.com

Friday, December 25, 2009

បារាជិក៤+សង្ឃាទិសេស១៣

• ១ - មេថុនធម្ម ភិក្ខុសេពមេថុនធម្មត្រូវបារាជិក។
• ២ - អនិន្នាទាន ភិក្ខុលួចទ្រព្យគេ ដោយយ៉ាងតិចបំផុតតាំងពីតំលៃ ៥មាសឡើងទៅត្រូវបារាជិក។
• ៣ - មនុស្សវិគ្គហ ភិក្ខុក្លែងសំលាប់មនុស្ស ត្រូវបារាជិក។
• ៤ - អុត្ដរិមនុស្សធម្ម ភិក្ខុពោលអួត អុត្ដរិមនុស្សធម្ម គឺធម៏របស់មនុស្សក្រៃលែងដែលមិនមានក្នុងខ្លួនត្រូវ
បារាជិក។
សង្ឃាទិសេស១៣
• ១ -សុក្កវិសដ្ឋិ ភិក្ខុក្លែងញ៉ាំងទឹកសុក្កៈអោយកំរើកឃ្លាតចាកទីត្រូវសង្ឃាទិសេស។
• ២ - កាយសំសគ្គ ភិក្ខុមានតំរេក ចាប់ពាល់កាយស្រ្ដីត្រូវសង្ឃាទិសេស។
• ៣ - ទុដ្ឋុល្លវាចា ភិក្ខុមានតំរេកនិយាយពាក្យអាក្រក់ចំពោះនិមិត្ដស្រ្ដី ត្រូវ សង្ឃាទិសេស។
• ៤ - អត្ដកាមបារិចរិយា ភិក្ខុមានតំរេក និយាយល្បួងស្រ្ដីអោយបំរើខ្លួន ដោយ កាមត្រូវសង្ឃាទិសេស។
• ៥ - សញ្ចរិត្ដ ភិក្ខុនិយាយដឹកនាំអោយបុរស និង ស្រ្ដីបានគ្នាជាប្ដីប្រពន្ធ ត្រូវសង្ឃាទិសេស។
• ៦ -សញ្ញាចិកា ភិក្ខុធ្វើកុដិបូកដោយកំបោរ រឺដីស្អិត មិនអ្នកណាជាម្ចាស់របស់សំរាប់ជាទីនៅរបស់ខ្លួនត្រូវធ្វើអោ
យត្រូវ និងប្រមាណ គឺបណ្ដោយ ១២ចំ អាម ទទឹង៧ចំអាម ដោយចំអាមព្រះសុគត កាលដែលនឹងធ្វើនោះ ត្រូវ
អោយសង្ឃសំដែងទីអោយជាមុនសិន បើមិនបានអោយសង្ឃសំដែងអោយក្ដី ធ្វើអោយកន្លងហួសប្រមាណក្ដី
ត្រូវសង្ឃាទិសេស។ «សិក្ខាបទនេះហៅថាកុដិការក៏បាន»
• ៧ - មហល្លក បើកុដិដែលធើ្វនោះ មានទាយកជាម្ចាស់របស់ ធ្វើអោយកន្លងហួសប្រមាណនោះបាន ប៉ុន្តែត្រូវ
អោយសង្ឃសំដែងទីអោយជាមុន បើមិនបានអោយសង្ឃសំដែងទីអោយ ត្រូវសង្ឃាទិសេស។
• ៨ - អមូលក ភិក្ខុក្រោធខឹង និងភិក្ខុអែទៀតហើយក្លែងចោទគេ ដោយអាបត្ដិបារាជិកមិនមានមូល ត្រូវសង្ឃា
ទិសេស។
• ៩ - អញ្ញភាគិយ ភិក្ខុក្រោធខឹងភិក្ខុអែទៀត ហើយក្លែងរកលេសមកចោទ គេដោយអាបត្ដិបារាជិក ត្រូវសង្ឃា
ទិសេស។
• ១០ - សង្ឃភេទ ភិក្ខុព្យាយាមបំបែកសង្ឃអោយបែកគ្នា ភិក្ខុដៃទហាម ប្រាមមិនស្ដាប់ សង្ឃបានសូត្រ សមនុភាសនកម្ម ដើម្បីអោយលះបង់ បើមិនលះ បង់ត្រូវសង្ឃាទិសេស។
• ១១ - ភេនាវត្ដក ភិក្ខុប្រព្រឹត្ដតាមភិក្ខុដែលបំបែកសង្ឃនោះ ភិក្ខុដទៃហាម ប្រាមមិនស្ដាប់សង្ឃបាន សូត្រសមនុភាសនកម្ម ដើម្បីអោយលះបង់ បើមិនលះបង់ ត្រូវសង្ឃាទិសេស។
• ១២ - ទុព្វចជាភិក ភិក្ខុមានជាតិជាអ្នកប្រដៅក្រ ភិក្ខុអែទៀតឃាត់មិនស្ដា ប់ សង្ឃបានសូត្រសមនុភាសនកម្ម
ដើម្បីអោយលះបង់ បើមិនលះបង់ត្រូវសង្ឃាទិ សេស។
• ១៣ - កិលទូសក ភិក្ខុទ្រុស្ដត្រកូលគឺភិក្ខុដែលប្រចុបប្រចែងគ្រហស្ដ សង្ឃបានបណ្ដេញចេញពីវត្ដ ហើយត្រ
លប់តិះដៀលសង្ឃវិញ សង្ឃបានសូត្រ សមនុភាសនកម្ម ដើម្បីអោយលះបង់ បើមិនលះបង់ត្រូវសង្ឃាទិសេស

តាំងពី សុក្ដវិស្សដ្ឋិ ដល់ អញ្ញភាគិយ៩ សិក្ខាបទនេះឈ្មោះ បថមាបត្ដិកា ព្រោះត្រូវក្នុងគណដែលកន្លងជាដំបូង ក្រៅ
ពីនេះ ៤សិក្ខាបទទៀតឈ្មោះ យាវតភិយកាព្រោះ ត្រូវក្នុងគណដែលសង្ឃសូត្រ សមនុភាសនកម្ម។

0 nhận xét:

Post a Comment

 
Powered by Blogger