សូមអរគុណ!ចំពោះប្រិយមិត្តទាំងអស់បានចូលរួមទស្សនាក្នុង: Http://khmerbudvn.blogspot.com

Sunday, December 27, 2009

សេចក្តីរំលឹកដាស់តឿន

ច្បាប់ល្បើកថ្មី ច្បាប់កេរកាលថ្មី បណ្ដាំក្រមង៉ុយ សេចក្តីរំលឹកដាស់តឿន ពាក្យកាព្យប្រដៅជនប្រុសស្រី ជីវប្រវត្ដិ


អ្នកភិរម្យភាសាអ៊ូ
បង្គំព្រះពុទ្ធគ្រប់ព្រះអង្គ
ព្រះគុណគ្រូអុបជ្ឈាយាចារ្យ
បង្កើតប្រាជ្ញាថ្លាវែងឆ្ងាយ
ព្រះពុទ្ធសករាជព្រះសាសនា
ពីរពាន់បួនរយចិតសឹបបួន
ដើមឆ្នាំមមែក្នុងត្រីស័ក
មួយរោចថ្ងៃសៅរ៍កើតសៅហ្មង
មិនបានកាប់ចាក់ដល់បាក់បែក
ចាក់ដោតរាលរោលពោលពណ៌នា
ពួកចាស់ដៀលត្មះអ្នកប្រាជ្ញថ្មី
ប្រមាថទៅមកមិនឈប់ខាន
ព្រះធម៌ព្រះពុទ្ធតែមួយអង្គ
សង្ឃខ្លះចេះស្ទើរមិនចាំស្អាត់
គេចាប់ថាខុសប្រកាន់ខឹង
មិនដែលសួរគេព្រោះមិនឆ្ងល់
អ្នកប្រាជ្ញលោកសូត្រចំបាលី
បន្ទោសទៅមកឆ្លើយឆ្លងឈ្លោះ
ចំណែកចំណេះចេះរាល់ខ្លួន
មហាវគ្កចុល្លវគ្គអាទិកម្ម
ផ្តាំអោយតែកាន់សិក្ខាបទ
ព្រះពុទ្ធរូបរាល់វិហារ
នមស្ការបង្គំធម៌បីបទ
មិនដឹងប្រាកដរតនត្រៃ
អ្នកប្រាជ្ញលោកសូត្រចំបាលី
អ្នកខ្លៅមិនស្តាប់តាមពុទ្ធដិកា
ធម៌សម្ពុទ្ធេសូត្រលាន់ៗ
ជឿជាក់ថាចេះចប់ប៉ុណ្ណឹង
ចេះហើយមិនដឹងថាខ្លួនខុស
បាលីច្រលំពាក្យនិស្រាយ
គេថាសូត្រធម៌មិនចេះប្រែ
បើចេះប្រែផងបានចំណេញ
ចចេសទទឹងរឹងជជែក
ម្នៅៗសត្រូវនឹងធម៌ព្រះ
មានកាលត្រលប់ជាគថ្លង់
ពីព្រោះមិនស្តាប់ប្រាជ្ញប្រដៅ
ប្រសិនបើអោនខ្លួនខ្លបខ្លាច
ធម៌អាថិអ្នកណានឹងចេះចប់
ទំលាក់អោយទាបសុភាពវ័យ
ព្រះអភិធម្មជាមាំបួន
ពាក្យពីបុរាណជាពាក្យងាយ
អែពាក្យគម្ពីរទីចង្អៀត
អោយបែកគំនិតគិតច្រើនផ្លូវ
គេប្រាប់ថាខុសគួរឈប់ខាន
ព្រះអោស្ឋព្រះអង្គទ្រង់ទេសនា
ព្រះសូត្រវិន័យលោកលៃលក
ពាក្យពិតប្រាកដបទបាលី
គួរស្តាប់អោយស្តែងសិនកុំថា
តំរាយបុរាណយូរអង្វែង
អ្នកប្រាជ្ញជំនុំឃើញខុសណាស់
យ៉ាងធម៌«តិរោក»ពីបុរាណ
សូត្រលាយចំរុះខុសអក្ខរា
អ្នកប្រាជ្ញឃើញខុសច្រើនអន្លើ
អ្នកខ្លៅហៅធម៌តិរោកថ្មី
សង្ខេបរឿងសូទ្រធម៌ត្រូវខុស
ប្របរកអ្នកប្រាជ្ញប្រិតអោយដឹង
ប្រការមួយទៀតចាស់ជាន់មុន
ច្រើនបែបរាប់អានគ្មានកំណត់
អាចារ្យមួយប៉ែកអភិសេកខ្ជិល
អាចារ្យមួយថាធ្វើតាមបាន
ទេសទសជាតកចប់អភិសេក
មានមារលើកពលច្បាំងដេរដាស
បើធ្វើអោយត្រូវតាមសាស្រ្តា
ថ្វាយមធុបាយាសព្រះមានបុណ្យ
ទេវតាផ្អើលចុះពេញផែនដី
កក្រើកញាប់ញ័រទាំងអាកាស
ហេតុនេះអ្នកចេះចាំនិទាន
អ្នកប្រាជ្ញចេះថ្មីស្រដីថា
អាកាសទេវតានៅស្ថានខ្ពស់
អុស្សាហ៍ដាក់នំអោយហិចហោច
អាចារ្យមួយទៀតចេះរៀបចំ
ព្រះអិសូរព្រះនារាយណ៍មានរិទ្ធី
ចំណីចំណែកចែកដាក់ពែ
នាងហ៊ីងធរណីថាជាធំ
អាចារ្យជាន់ចាស់ដោះសង្ស័យ
តំកើងលើកឡើងជាដើមផល
សង្ខារិករលឹកគុណ
បូជាភ្ញីផ្កាស្លាបារី
អភិសេកព្រះពុទ្ធតាំងកសាង
រំលឹកទេវតាជាប្រធាន
ថាបើទេវតាខ្ពើមចំណី
បិសាចភ្លើៗមិនលែងភ្លក់
នំនែកចំណីឆ្អែតស្កប់ស្កល់
ស៊ីគ្រាន់រួចរស់ព្រោះគេអោយ
លោកសូត្រតិរោកតែរាល់ព្រឹក
បញ្ជូនអានិសង្សដល់ដូនតា
ក្រែងដូនតាណាទៅជាប្រេត
លើសខ្វះប៉ុណ្ណោះខុសប៉ុន្មាន
ថាបើទេវតាមិនព្រមសោយ
នរូកើតភាន់ផុតក្នុងភក់
មិនដាច់សង្ស័យដូចអរហត្ត
ត្រង់ភ្លឹងមិនងាកពឹងទេវតា
ឃើញឆ្លងមិនផុតភពទាំងបី
មិនចោលសីល៥កម្មបទ១០
សម្បត្តិសួគ៌សុខកើតពីទាន
មិនដើរហួសសោតាមគ្គផល
នេះចប់ចំលើយអ្នកប្រាជ្ញចាស់
ប្រាកដនិញ្វនជាស្ថានអែក
ជ្រះថ្លាធ្វើបុណ្យក៏ធ្វើចុះ
អារុក្ខអារក្ខកុំរាប់អាន
សង្ខេបរឿងសូត្រធម៌ត្រូវខុស
អ្នកប្រាជ្ញពួកចាស់និងពួកថ្មី
បើរឿងសូត្រធម៌អាថិបាលី
ប្រយោគប្រធានមានមាត្រា
ប្រាជ្ញចាស់ជាន់មុនធ្វើបុណ្យទាន
អ្នកឆោតល្ងង់ខ្លៅគ្នាខ្លាចងាប់
បើបែរជាខានមិនបានសុខ
បើធ្វើទេវតាមិនជ្រកនៅ
ហេតុនេះគួរគិតគូររំពឹង
ចាស់មុនមានគុណរាប់មិនអស់
គួរគិតអោយសព្វគ្រប់អន្លើ
បើធ្វើមិនខាតបង់ប៉ុន្មាន
ប៉ុន្តែមិនបាត់ពាក្យចាក់ដោត
ពោលថាធ្វើបុណ្យតាមប្រាជ្ញថ្មី
ពាក្យនេះសង្ខេបស្លេះមួយប៉ែក
មិនចាំប្រាកដគម្ពីរណា
អ្នកប្រាជ្ញនាំអោយអ្នកខ្លៅឆ្ងល់
អ្នកមួយរេរារង់រែកពុន
អ្នកក្រោយបណ្តោយសូរអ្នកមុន
សំគាល់គោលអ្វីជាតីតតាង
រុកម្ខាងថាអាងនគរកាយ
ធាតុទឹកតួ ន អង្គអក្ខរា
ធាតុទឹករំលឹកពីសេម្ហំ
ធាតុដី កេសា មសំ សព្វ
អ្នកចេះបិដកឆ្លើយបីដង
ហៅធម៌អាច់នោមក៏ល្អើមល្អា
អ្នកមួយថាភាវនាកុំឈប់
អសារអិតការស្លាប់ជាខ្មោច
គួរគិតកុំស្តាយកុំស្រណោះ
អនិច្ចំមិនទៀងល្អៀងសង្ខារ
សរសៃរសាច់ស្បែកសង្គេគគ្រប់
របស់ខាងក្នុងទាំងប៉ុន្មាន
ទឹកដីខាងក្រៅក៏មានគុណ
កើតសព្វរូបកាយអធិប្បាយកាត់
គម្ពីរត្រៃវេទដើមសាសនា
ព្រះពុទ្ធចេញសាងអាងទឹកដី
ភទ្ទកប្បនេះមានព្រះពុទ្ធ៥
សំដែងថាចុះនរកមួយកប្ប
អ្នកម្ខាងថាអាងរៀនសាស្រ្តា
ព្រះពុទ្ធទតគ្រប់ភពទាំងបី
កេសាអក្ខរាទាំង៥គូ
យើងចេះដឹងដែរតែមិនហ៊ាន
ពាក្យនេះអ្នកខ្លៅកើតសង្ស័យ
មិនទាន់ដាច់សេ្រចទៅខាងណា
ម្យ៉ាងទៀតប្រាជ្ញថ្មីស្តីដៀលត្មះ
ដ្បិតព្រះមិនឆាន់នៅពេញចាន
របៀបរាប់បាតមានកន្ទោង
បាយដាក់ហ្នឹងតើអោយអ្នកណា
ព្រះពុទ្ធមិនឆាន់មិនចេះស្តី
តម្លើងចង្ហាន់លើកតំកល់
សមណៈបួសរៀនមានសីលដប់
បញ្ចូនមគ្គផលដល់អូវម៉ែ
អ្នករេគំនិតគិតគៃកាញ់
ទុកស៊ីមាត់អែងអោយឆ្ងាញ់ពិសា
អ្នកម្ខាងថាអាងដាក់អោយប្រេត
គ្នាស៊ីខ្ទុះឈាមក្លិនអសោច
ប្រេតត្រូវជាញាតិធម៌តិរោក
បានស៊ីដោយសារដារម្តងៗ
ចង្ហាន់ថ្វាយព្រះត្រូវបូជា
ព្រះពុទ្ធមានគុណមុនលោកភិក្ខុ៍
ម្យ៉ាងទៀតប្រាជ្ញថ្មីស្រដីផ្តាច់
ជីកដីលៀនភ្នែករែកត្រុន
នាំគ្នាអុជធូបហែទក្សិណ
ហើយមានចេះធម៌បំបួសដី
អ្នកមួយថាពូនភ្នំខ្សាច់ស្អាង
ព្រះសាររីរឹកធាតុយើងមិនភ្លេច
បើធ្វើដោយវាលកណ្តាលថ្ងៃ
បើដើមពោធិ៍ពិតរឹតបានផល
ពូនភ្នំតំកើងពោធិព្រឹក្ស
ច្រក្តារ៤ផ្ទាំងបង្ខាំងផ្ទប់
បើចេះរំលឹកបានបុណ្យណាស់
ប្រាជ្ញចាស់ក៏ចេះប្រែបាលី
ចាស់ម្យ៉ាងចាស់ពិតគំនិតពាល
ចាស់ម្យ៉ាងផឹកស្រាក្លាស្រវឹង
ចាស់ជាន់ពីមុនច្រើនខ្លាចច្បាប់
បុរីនគរធ្លាប់រាប់អាន
ច្រើនជឿតំរាប់ក្បួនលោកិយ
សំលាប់ជ្រូកមាន់ស៊ីហ៊ឺហា
បណ្តោយអោយយកគ្នាទទេ
នាំកូនសែនខ្មោចអសោចឈ្មោះ
រៀបកិច្ចមង្គលមានច្រើនយ៉ាង
បើតាមតំរាយព្រះសូត្រថា
បុត្តទារស្ស សង្គហោ
សង្រ្គោះកូនផុងទៅក្នុងភក់
បើធ្វើមង្គលអោយរួចបាប
មង្គលយ៉ាងល្អបរិសុទ្ធសូន្យ
ជ្រូកមាន់កុំបាច់សំលាប់
ផ្សំកូនប្រុសស្រីតាមមេបា
ប្រុសស្រីអង្គុយកាន់ពពិល
ធ្វើកិច្ចមង្គលក្នុងជំនុំ
ចាស់ៗធ្វើច្រើនធ្វើក្នុងឆោត
យើងធ្វើយាងតិចត្រលេចខ្លី
ហៅកូនសង្រ្គោះម្តាយអូវពុក
អាពុកសង្រ្គោះគ្មានវេរា
មិនគួរបង្គាប់អោយកោរជុក
អាចារ្យតែងក្បួនអោយអំពល់
អ្នកខ្ជិលគេជឿសីលមាំមួន
គេថាមិនរស់ពីព្រោះធ្លាប់
យ៉ាងដូចចិនយួននៅដាក់ផ្សារ
កើតឡើងដុះសក់មិនកោរវិញ
ប៉ុន្តែជាតិចិនល្មោភស៊ីសាច់
ខែ្មរៗប្រហែលខ្វះម្ទេសជ្រក់
ហេតុតែជាខែ្មរសម្បុរខ្មៅ
រកស៊ីមិនឆ្អែតជឿចែសិន
១កើតអស្សុជសំលាប់មាន់
រៀបសែនព្រះភូមិតាមបុរាណ
ហ្នឹងហៅចាស់ឆោតនាំក្មេងព្រើល
អាដែងព្រះភូមិមានឈ្មោលញី
មានជូនដូនតាទៅស្រុកប្រេត
សំពះអារក្ខជូរខាងអូវ
ថ្វាយចេកថ្វាយស្រាជារង្វាន់
កូនចៅអើយជឿពុទ្ធដិកាចុះ
រូបសុខដោយសារតែផលបុណ្យ
ជាតិនេះអាយុអង្វែងឆ្នាំ
អោយពិចារណាចិត្តអែង
កុំផ្ញើរូបកាយនឹងអារក្ខ
បើចង់អាយុវែងយឺនយូរ
បើចង់រកស៊ីសុខសប្បាយ
នមស្ការបង្គំពេលល្ងាចព្រឹក
កុំថាធម៌ណាថោកណាថ្លៃ
កុំអោយមន្ទិលធម៌ថ្មីចាស់
រាជការជំនុំរួមគំនិត
តំកល់សីលប្រាំសីលប្រាំបី
ផ្ទាត់ផ្ទៀងខ្លាចល្អៀងព្រះពុទ្ធដីកា
ជំនុំបោះពុម្ពដាក់ក្រដាស
អោយមានសូត្ររៀនច្រើនតទៅ
សព្វថ្ងៃអ្នកខ្លៅស្អប់អ្នកប្រាជ្ញ
ថាធម៌សៀវភៅធម៌ក្លែងក្លាយ
អោយស្ងៀមពីថ្ងៃនេះតទៅ
មិនមានអ្នកប្រាជ្ញណាហ៊ានក្លែង
គម្ពីរស្លឹករឹតជាគំរូ
គម្ពីរសៀវភៅប្រើគ្រប់មុខ
ចាស់ៗជាន់មុនមានគំនិត
ពុំនោះជាវគេដោយជ្រះថ្លា
សង្ខេបបទបែបរឿងប្រដៅ
សុំកើតអ្នកប្រាជ្ញមានតំរិះ
កុំថាចាស់ល្ងិតល្ងង់ល្ងីល្ងើ
កុំពោលថាចាស់ថយថោកធុន
ដ្បិតសិស្សនិងគ្រូមិនអ្នកក្រៅ
ជាសាច់ខាងមាតារឺបិតា
ខ្លះត្រូវជាធំខ្លះត្រូវជាមា
ប្រដៅសព្វថ្ងៃវាយម្តងៗ
ដល់ខ្លួនរៀនចាំជាក់បាលី
តំរូវខាងណោះខុសខាងណេះ
លោកគ្រូមិនដឹងប្រឹងតែអរ
ស្ករក្អមស្ករស្រាក់លាក់មិនគង់
ខ្លួនចេះបន្តិចកំប៉ិចឡើង
ចេះកប់ពពកយកកំពស់
បើចិត្តចង់ធំកុំចចើង
ទោសនោះធ្លាក់ចុះនរកជ្រៅ
ព្រោះមាននិទានពុទ្ធឃោសា
ថាចេះលើសគ្រូៗបំភ្លាត់
ប្រដូចនិទានតែប៉ុណ្ណេះ
ផ្តួចផ្តើមមួយឃ្លាជាពាក្យផ្តាំ
ទំនុកបុរាណមានប្រាជ្ញា
ទុកអោយអ្នកក្រោយដោះសំនួន
ចំណោទថាសត្វបរោខោ
បុរសខុសជ្រុលគ្មានលក់ព្នៃ
បុរសម្នាក់ទៀតឡើងដើមឈើ
ស៊ីឆ្អែតបន្តិចភ្លេចគល់សូន្យ
ចំណោទទីបីចំណែកនេះ
កុំឆ្ងល់និងពាក្យពោលអធិប្បាយ
និយាយដើមគ្រូដោយកំបាំង
បង្អើលអោយអ្នកដទៃស្តាប់
ស៊ីផ្លែឆ្ងាញ់ផ្អែមតាមទុំខ្ចី
មិនយកដីចាក់កប់គុណទល់
ពីមុនកាលកើតមានរូបកាយ
នាំយកទៅទុកអោយនៅវត្ត
ភ្លេចគោក្របីទាំងមេកូន
សាងក្រោយសាងអោយតែខាតទុន
ពិចារណាគួរតែកោតខ្លាច
ប្រឹងប្រៀនប្រដៅច្បាប់ក្រមក្រិត្យ
អនាគតកាលទៅមុខ
កុំស្អប់ចាស់ថ្មីស្តីដោយឡែក
ធ្វើបុណ្យដោយស្មោះកុំរើស្ម័គ្រ
មនោសេដ្ឋំចិត្តប្រសើរ
ប្រាជ្ញថ្មីធ្វើតិចធ្វើតាមចុះ
ប្រាជ្ញចាស់ច្រើនធ្វើតាមបុរាណ
កុំធ្វើដោយរាប់អានស្រលាញ់
កំណើតមគ្គផលជឿប្រាកដ
កុំធ្វើប្រកាន់ដោយយល់មុខ
តាំងចិត្តចុះផ្លូវអុបេក្ខា
សួគ៌នេះបើចង់អោយឆាប់ដល់
ឃើញគេខុសចិត្តកុំមើលងាយ
អ្នកប្រាជ្ញចេះថ្មីត្រូវដោយឡែក
កាន់យកទាំងពីរជាទីអាង
ពីថ្ងៃនេះទៅនៅអោយនឹង
ពីព្រោះឈ្លោះគ្នារៀងរាល់ស្រុក
មិនឈ្លោះពីរឿងកេររឿងកោះ
នេះឈ្លោះពីធម៌ចាស់ធម៌ថ្មី
បើក្តីពីស្រែពីចំការ
នេះក្តីពីធម៌ថ្មីធម៌ចាស់
ចៅក្រមសព្វថ្ងៃអុបាសក
កាត់ក្តីត្រូវច្បាប់អំបាលម៉ាន
អាដែងមនុស្សម្នះរឹងចចេស
តែទុកវានៅវានាំវរ
សង្ខេបបែបបទរឿងប្រដៅ
អ្នកចេះសូត្រធម៌មិនស្តាប់ស័ព្ទ
ធ្វើបុណ្យធ្វើទានកុំចោលចាស់
សូត្ររៀនតាមបែបអ្នកប្រាជ្ញថ្មី
ធម៌អាថិច្រលំកុំច្រលោត
រួមចិត្តសះសាបានសុខសាន្ត
កុំអោយរៀវរោយរឹតរងកម្ម
វស្សន្តរដូវត្រូវមនុស្សថា
មនុស្សភូតកុហកឆក់ឆរបោក
ក្រលុយក្រកាក់ខ្វះប្រាក់ចាយ
ភិរម្យខ្ញុំបាទដើមឈ្មោះអ៊ូ
អាពុកឈ្មោះ អ៊ុក មានសក្តិងារ
ក្នុងខេត្តភ្នំពេញ ឃុំកំបូល
ជីតាខាងម្តាយឈ្មោះពញាម៉ុក
អ្នកម្តាយអាពុកបងប្អូនជិត
ដូនតាផ្សំផ្គុំជាតំណ
ពូជខាងអាពុកមានប្រាជ្ញា
ត្រកូលខាងម្តាយប្រាជ្ញាឆ្លាត
ខ្ញុំលឺមនុស្សឈ្លោះពីធម៌អាថិ
ខ្ញុំចាប់អធិប្បាយពុំសាយសព្វ
លើកដៃទាំងគូប្រណម្យផ្ចង់
ព្រះធម៌ព្រះសង្ឃប្រសើរសាយ
មាតាបិតាបង្កើតកាយ
ខ្ញុំសូមអធិប្បាយចែកពាក្យជូន។
អតិកន្តាកន្លងធួន
ជួនខែនិងថ្ងៃគ្មានកន្លង ។
ពិសាខភ្លៀងធ្លាក់កាត់ទឹកម្តង
លឺពាក្យអ្នកផងទាស់ទែងគ្នា ។
ថ្ងៃនេះជជែកថ្ងៃស្អែកជា
និន្ទាដៀលត្មះចាស់បុរាណ ។
រឿងធម៌បាលីស្តីប្រមាណ
ហាមប្រាមមិនបានមិនបាត់មាត់។
លោកសង្ឃបួសរៀនមានដោយវត្ត
ភ្លើៗសូត្រភ្លាត់មិនត្រូវខ្យល់។
មិនដឹងថាខ្លួនរៀនមិនដល់
សំគាល់ថាខ្លួនត្រូវមិនខុស។
ថាគេធម៌ថ្មីស្តីបន្តុះ
មិនព្រមចំណុះខុសចំណាំ ។
បារាជិកបួនវិន័យប្រាំ
ព្រះអង្គគ្មានផ្តាំអោយឈ្លោះគ្នា។
អ្នកបួសរាល់វត្តត្រូវសាមគ្គា
វន្ទាគោរពរាល់យប់ថ្ងៃ។
សូត្រហបមាត់នឿយជើងដៃ
មិនចេះសង្ស័យសួរអ្នកណា។
ប្រែចេញសេចក្តីអោយពិស្តារ
គេថាខ្លួនខុសប្រកាន់ខឹង ។
ព្រះពុទ្ធរយពាន់ខ្លះមិនដឹង
មិនប្រឹងរៀនប្រែបកបរិយាយ។
មិនព្រមចំណុះអ្នកប្រាជ្ញប្រាយ
នឹកស្តាយបែបចាស់មិនផ្លាស់ចេញ
បានបុណ្យខ្លះដែរតែមិនពេញ
ខ្លួនរិតទន្ទេញតែបែបចាស់។
ប្រកឹងប្រកែកប្រកួតម្នះ
ជាតិក្រោយក្រលាស់ជាល្ងង់ខ្លៅ។
មម៉េងមម៉ង់ឆ្កួតមួម៉ៅ
ហ្នឹងហៅចេះហើយមិនប្រសប់។
អ្នកប្រាជ្ញកាលណាលោកនឹងស្អប់
កុំកាន់ទំលាប់ទំលោយខ្លួន។
ព្រះសូត្រវិន័យធំជាងក្បួន
នេះហើយប្រធួនគួររៀនទៀត។
ពាក្យក្បួនទូលាយស្រណុកជ្រៀត
គួរឆ្លៀតជ្រើសរកយកអោយបាន។
មួយខុសមួយត្រូវជាពីរស្ថាន
ឃើញត្រូវប៉ុន្មានប្រមូលយក។
អ្នកប្រាជ្ញចែងចារចងទុកមក
ប្រែសព្ទសៀតស៊កច្រើនប្រការ
ប្រែចេញសេចក្តីឃើញពិស្តារ
កុំអាងតំរាតំរាប់ចាស់។
មិនលែងច្រលំមានលើសខ្វះ
ចោលខ្លះទុកខ្លះដោយពិស្តារ។
មិនដឹងជាបានពីគ្រូណា
មិនបានជាការប្រយោជន៍អ្វី។
រុះរើរៀបចំផ្សំបាលី
សម្តីបែបឡកចំអកខឹង។
កូនចៅប្រុសៗគួរខំប្រឹង
សំលឹងអក្ខរាអោយប្រាកដ។
ធ្វើបុណ្យអភិសេកបែកច្រើនបទ
សន្មតថាធ្វើតាមបុរាណ។
បង្វិលពពិលរំពេចបាន
លំអានគម្ពីរបឋមត្រាស់។
ព្រឹកស្អែករៀបចំមធុបាយាស
ធ្វើច្រាសត្រលប់ក្រោយជាមុន។
នាងនាថសុជាតាគេមានគុណ
និមន្តទៅផ្សងបីដងត្រាស់។
គ្រប់ទិសប្រាំបីមីរដេរដាស
អរណាស់ថ្វាយសព្ទសាធុការ។
ធ្វើរោងធ្វើរានថ្វាយទេវតា
អាចារ្យនាំធ្វើខាតប្រយោជន៍។
គេខ្ពើមជាមនុស្សក្លិនអសោច
ចំណេញស្រមោចចោមរោមស៊ី
ប្រណម្យសំពះក្រុងពាលី
ពេញទីចោលត្រៃសរណគមន៍។
ចំណេញបានឆ្កែវាស៊ីនំ
សូមសុំទឹកដីសាងកុសល។
ថារតនត្រៃគេតំកល់
ប្តឹងដល់ទេវតាជាសាក្សី។
ធ្វើបុណ្យអភិសេកព្រះពុទ្ធថ្មី
គ្រប់ទិសប្រាំបីសឹងអោយមាន។
តំណាងព្រះពុទ្ធដ៏ទ្រង់ញាណ
ប្រាថ្នានិពា្វនស្ថានផុតទុក្ខ ។
ស្អប់ស្លាបារីមិនចង់ជក់
អារុក្ខទេវតាមិនលែងសោយ។
សេសសល់បានប្រេតគ្នាស៊ីក្រោយ
បានដោយមគ្គផលកុសលដារ ។
យំកិញ្ចិច្រូចទឹកថែមយថា
ប្រាថ្នាដូចម្តេចក៏សឹងបាន។
រឺមួយអណ្តែតជាតិរច្ឆាន
រាប់អានទេវតាប្រាថ្នាសុខ។
កុំអោយខុសចុះនរក
វីវក់ក្នុងវាលវដ្តសង្សារ។
លោកកាត់កាមគុណនិងតណ្ហា
ប្រាថ្នានិញ្វនគ្មានត្រលប់ ។
ធម៌អាថិបាលីចេះមិនចប់
រាវរៀបអោយសព្វកុំអោយសល់
ឈោងយកនិញ្វនឈានមិនដល់
តម្កល់និញ្វនទុកដោយឡែក ។
ប្រាជ្ញថ្មីចង់ឈ្នះប្រឹងប្រកែក
ចំណែកសោតាក្នុងតែបាន។
ទានណាខាតខុសត្រូវអោយខាន
ជាស្ថានទាបថោករកធ្វើអ្វី ។
កូនចៅស្តាប់ចុះទាំងប្រុសស្រី
គប្បីចូលចិត្តជឿពួកណា។
គួរចូលប្រាជ្ញថ្មីខំសិក្សា
រាជការបានធីប្រឡងជាប់ ។
ធ្វើរានទេវតាដោយសារធ្លាប់
អាចារ្យបង្គប់គ្នាធ្វើទៅ ។
មិនបានធ្លាក់ចុះនរកជ្រៅ
ស្ថានគេសន្ធៅសន្ធឹងហោះ ។
ជញ្ជឹងកុំអោយសល់ចន្លោះ
មិនអោយចោលសោះក៏មិនបាន។
គួរធ្វើរឺគួរបង្អង់ខាន
បើខានក៏គ្មានទោសទាស់អ្វី។
ដ្បិតមនុស្សច្រើនឆោតទាំងប្រុសស្រី
អាយុថយខ្លីជាងដូនតា ។
មានឈ្លោះប្រកែកច្រើនប្រការ
ពោលថាទឹកដីនេះគ្មានគុណ ។
សាយសុសសួរដល់ពួកអ្នកមុន
មិនទាន់ចូលស៊ុនស៊ប់ម្ខាងៗ។
ថាដីមានគុណប៉ុន្មានយ៉ាង
មានរាងឃើញក្នុងគម្ពីរណា។
បរមត្ថអធិប្បាយក្នុងសាស្រ្តា
ជាគុណមាតាពីរដណ្តប់។
វកំ យកនំ រហូតចប់
បញ្ចប់ បិត្តំ គុណបិតា ។
ថានោះជាកងពួកកេសា
អ្នកណារំលឹកគ្មានប្រយោជន៍។
ជាទីអសុភផ្លូវអសោច
គេដុតឆេះខ្លោចគ្មានខ្លឹមសារ។
រូបរាងទាំងអស់ជាអនិច្ចា
សង្ឃឹមរូបានេះមិនបាន។
ជាសាកអសុភកម្មដ្ឋាន
មុខជាមិនខានរលាយបាត់ ។
ព្រោះដីកើតមុនទើបកើតសត្វ
លើកឡាត់លះឃ្លាអោយយ៉ាងខ្លី។
ត្រៃយុតត្រៃតាគ្រប់ជាបី
សន្សំបារមីក្នុងភទ្ទកប្ប។
បានរៀនចេះចាំជាសណ្តាប់
លោកប្រាប់ថាជេរព្រោះទឹកដី។
ប្រែអស់គាថាបទបាលី
ត្រង់គុណទឹកដីមិនឃើញមាន។
មិនគួរបើយកមកសន្និដ្ឋាន
ដូចពោលបំពានហួសពុទ្ធដិកា។
សព្វថ្ងៃនៅក្នុងអុបេក្ខា
មិនឃើញពិស្តារស្តាប់មិនបាន ។
ចង្ហាន់ថ្វាយព្រះថាអោយខាន
របស់ប៉ុន្មានបានអាចារ្យ។
១ឈេង២ឈោងហៅបាយដារ
អសារអិតការអិតប្រយោជន៍។
យើងអាងបាលីអុទ្ទិសដល់
សេសសល់ប្រគេននេនសាមណេរ
ប្រសប់ប្រសើរគ្រាន់បើដែរ
បង្វែរអុទ្ទិសតាមប្រាថ្នា។
ចូលបទកំណាញ់ក្រៅតំរា
ខ្លាចបានអាចារ្យស៊ីខាតទុន។
ដោយហេតុគ្នាឃ្លានគ្នាហិនហោច
បិចបោចចែកទានគ្នាស៊ីផង។
គ្នាបានងើបមកព្រោះគេផ្សង
បានដូចបំណងបំណាច់នឹក។
អាចារ្យវន្ទាសូត្ររំលឹក
បាយទឹកជាទានមានមគ្គផល។
ថាពូនភ្នំខ្សាច់មិនបានបុណ្យ
ដឹងបានជាគុណប្រយោជន៍អ្វី ។
អាចារ្យនោះឆ្អិនខាងបាលី
មិនដឹងជាដីឆ្លើយថាម្តេច។
តំណាងចេតិយព្រះសរពេជ្ញ
ដ្បិតបុណ្យយើងតិចទៅមិនដល់។
គង់ជាប់និស្ស័យបានកុសល
តំកល់ដើមពោធិ៍យកជាម្លប់។
រលឹកដល់អង្គព្រះចមភព
កុំអោយកំពប់ហៀរហូរដី ។
ជឿចុះប្រាជ្ញចាស់កុំជឿថ្មី
បរលោកលោកិយក៏ចាស់ដឹង ។
ចាក់ដោតរោលរាលនាំក្មេងខឹង
ចាស់ហ្នឹងហៅក្មេងក៏សឹងបាន។
ធ្វើតាមតំរាប់ចាស់បុរាណ
តែខានខ្លាចខុសក្បួនតំរា។
មានកូនប្រុសស្រីត្រូវរៀបការ
ផឹកស្រាលៀនភ្នែកជជែកឈ្លោះ
មេបាធ្វើគេក្រែងមិនរស់
ពីព្រោះមានប្តីមិនរៀបការ។
ពួកចាស់ច្រើនអាងក្បួនតំរា
មេបានាំកូនចុះនរក ។
ហីនោ គាមោ ធម៌អ្នកស្រុក
ហ្នឹងហៅអាពុកពន្លិចកូន។
រួចពៀរដរាបអស់តាដូន
ប្រមូលបងប្អូនស៊ីម្លូស្លា។
តៃសាកមានស្រាប់ទិញពីផ្សារ
អាចារ្យប្រមូលអស់ចាស់ទុំ។
បង្វិលប្រាំបួនដណ្តប់ជុំ
ផ្សំផ្គុំកូនប្រុសនិងកូនស្រី ។
ចង់អោយគេកោតនាលោកីយ
បានប្តីប្រពន្ធដូចៗគ្នា ។
រួចទោសរួចទុក្ខអស់មីងមា
អាវាហ៍វិវាហមង្គល។
ហេតុម្តាយអាពុកនាំរវល់
ពន្យល់អ្នកល្ងង់អោយបង់ទ្រព្យ។
ពាក្យក្បួនតំរាគេមិនរាប់
មិនងាប់ពីព្រោះមិនធ្វើធ្មេញ ។
ស្រុកស្រែចំការក្រុងភ្នំពេញ
រវល់ដូរទិញអង្គុយលក់ ។
តមដាច់មិនដែលស៊ីប្រហ៊ក់
ទូលស្រូវកន្ទក់ទៅដូរចិន ។
គំនិតគិតឆៅមិនសូវឆ្អិន
អាចឹកវាកិនទារទាល់បាន ។
ចំអិនគ្រប់គ្រាន់ដួសដាក់ចាន
ថាខានខុសក្បួនប្រពៃណី ។
ហែកមាត់មាន់មើលចង្កាពីរ
ថាសែនរកស៊ីបានផលស្រូវ។
បណ្តែតសំបានច្រានសំពៅ
ខាងម៉ែក៏ត្រូវមិនសូវខុស។
ខ្មោចចូលជិះជាន់រូបស្រីប្រុស
រូបស្លាប់ពីព្រោះតែផលកម្ម ។
កាលជាតិពីមុនខ្ជាប់សីល៥
កូនចៅអ្នកចាំជឿអោយជាក់ ។
ស្តាប់ធម៌ម្តងៗគួរអោយភ្ញាក់
ក្រែងធ្លាក់ទៅក្នុងចតុរាបាយ។
គោរពគុណគ្រូអាពុកម្តាយ
ផ្ញើកាយនឹងគុណរតនត្រៃ ។
ភាវនារំលឹករាល់យប់ថ្ងៃ
សង្ស័យត្រូវសួររាជបណ្ឌិត ។
មួយធម៌ក្រដាសមួយធម៌ស្លឹករិត
រិះគិតតំកើងព្រះសាសនា។
អោយមនុស្សប្រុសស្រីរួមរក្សា
ពិនិត្យអក្ខរាយកត្រឹមត្រូវ។
ជាការរហ័សធ្វើសៀវភៅ
ទុកនៅជាកេរ្តិ៍អង្វែងឆ្ងាយ ។
ពោលខ្លាំងគិតខ្លាចលឺសុសសាយ
អធិប្បាយខ្សឹបៗតែគ្នាអែង។
អែធម៌សៀវភៅផែនដីតែង
ខ្លាចក្រែងរាជការចាប់ដាក់គុក។
តំកល់ក្នុងទូចាក់សោទុក
ទំនុកបំរុងក្នុងសាសនា។
គម្ពីរស្លឹករឹតជួលគេចារ
ច្រើនមានប្រាជ្ញាតិចអ្នកចេះ ។
ទូន្មានអ្នកខ្លៅឈប់ទុកស្លេះ
កុំតិះដៀលត្មះចាស់ជាន់មុន ។
ក្រែងពារទៅលើអ្នកមានគុណ
ក្រែងស៊ុនទៅលើគ្រូអាត្មា។
ជាក្មួយជាចៅជាជីតា
ជាកម្មវាចាខ្លះជាបង ។
ជាគ្រូអុបជ្ឈាយ៍បំបួសផង
ព្រោះលោកបំណងចង់អោយចេះ
ឡើងពាក្យសំដីអាងតំរិះ
ដៀលតិះថាគ្រូខ្លួនអែងល្ងង់។
ខំផ្ញើអង្ករបាវការុង
ចង់ផ្ញើពូជពង្សល្បីកេរ្តិ៍ឈ្មោះ។
ចចើងចចេសជជែកឈ្លោះ
បន្តុះបន្ទន់គុណទាបទៅ ។
គួរលើកតំកើងគុណទុកនៅ
ម្នៅៗអោយបាបពីព្រោះមាត់ ។
អាងចេះសាស្រ្តាគម្ពីរស្ទាត់
បំប្លេងកំចាត់អោយទណ្ឌកម្ម ។
អស់លោកក៏ចេះបានរៀនចាំ
ដូចមានចំណាំចំណោទជួន ។
ចេះចែងបញ្ហាសាស្រ្តាក្បួន
បើគិតអោយមួនគួរមានភ័យ ។
អង្គុយមែកឈើស៊ីផ្លែជ្រៃ
បង់គោក្របីទាំងមេកូន ។
បេះផ្លែខាងលើចែកបងប្អូន
បុរសម្នាក់បានកូនភ្លេចគុណម្តាយ។
គួររិះអោយជិតកុំគិតឆ្ងាយ
ប្រឹងគិតដោះស្រាយប្រាជ្ញាស្រាប់។
មានខ្សឹបមានខ្លាំងពោលបង្អាប់
បង្អន់ដូចកាប់គាស់រិសគល់ ។
រិសលិចក្នុងដីមើលមិនយល់
អំពល់អោយបាបអំពីមាត់ ។
អ្នកម្តាយចិញ្ចឹមបានធំធាត់
រៀនចេះចាំស្ទាត់បំភ្លាត់គុណ ។
សាបសូន្យកុសលដែលមានមុន
ពីព្រោះបាបស៊ុនស៊យពីចិត្ត ។
ខ្លួនបានជាប្រាជ្ញព្រោះគ្រូប្រិត
អាណិតដល់គុណធ្ងន់អនេក ។
ចូរចាំចងទុកដល់ស្អែកៗ
មើលចែកចាត់ចិត្តថ្លឹងអោយស្មើ។
បាលីបីថ្នាក់ចាំហើយតើ
ប្រសប់គ្រាន់បើធ្វើបុណ្យបាន ។
កុំថាគេខុសហើយឈប់ខាន
ច្រើនលើសប៉ុន្មានបានដោយបទ។
ទុកជាកំណាញ់ហួសកំណត់
សន្មតថាបានច្រើនប្រការ ។
ហៅបុគ្គលិកទានគ្មានផលា
រក្សារូបសុខដល់សួគ៌នាយ
សាងមគ្គសាងផលកុំរាយមាយ
កុំពោលនិយាយកាន់ម្ខាងៗ ។
ចំណែកប្រាជ្ញចាស់ត្រូវដោយយ៉ាង
សន្សំខំសាងនឹងបានសុខ ។
ស្ងៀមមាត់អោយឈឹងខ្លាចនរក
បឹងថ្លុកត្រពាំងរាំងប្រេះដី ។
រឺទ្រព្យរបស់គោក្របី
ក្តៅចិត្តកើតក្តីរកចាញ់ឈ្នះ ។
ចៅក្រមសាលាងាយជំរះ
នោះក្រែងតែព្រះទើបកាត់បាន ។
ចេះខ្ទេចបិដកព្រះកម្មដ្ឋាន
អ្នកក្តីមិនខានប្តឹងអុទ្ទរណ៍ ។
បានតែនិរទេសក្រៅនគរ
ជំហរតែរឹងទទឹងច្បាប់ ។
អ្នកល្ងិតល្ងង់ខ្លៅគួរតែស្តាប់
គួរត្រាប់អ្នកប្រាជ្ញចេះបាលី ។
ចោលចេញទុកខ្លះក្បួនលោកិយ
កុំបីភ្លេចគុណចាស់បុរាណ ។
ពាក្យពោលចាក់ដោតអោយឈប់ខាន
នឹងអោយរុងរឿងរីកសាសនា។
រាំងរឹងរាល់ឆ្នាំ៥វស្សា
រំជួលទេវតាក្តៅក្រហាយ ។
ឆ្នាំនេះស្រូវថោករាស្រ្តអត់បាយ
មហាជនទាំងឡាយកើតវេទនា ។
ពូជពង្សអំបូរខែ្មរអ្នកជា
ចៅពញាធម្មធារាមេស្រុក ។
ពូជពង្សត្រកូលម្ចាស់អង្គប៉ុក
គាត់ធ្វើមេស្រុកឃុំស្ពានថ្ម ។
ជីទួតមួយពិតពូជចិត្តល្អ
បង្កកើតមកជាខ្ញុំបាទ ។
ច្រើនចេះសាស្រ្តាចាំក្បួនខ្នាត
រូបរាងច្រើនស្អាតគ្មានគស្អប់ ។
គិតក្រែងសាសនាប្រែត្រលប់
សន្មតថាចប់ម្ល៉េះអែងហោង។

0 nhận xét:

Post a Comment

 
Powered by Blogger